Connect with us

កងកម្លាំងប្រដាប់អាវុធ

លោកគ្រូអ្នកគ្រូ និងគរុសិស្សឆ្នាំទី១ជំនាន់ទី៣៩ នៃសា លាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ រួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវ

ព្រះវិហារ៖ នាយកគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ លោក អ៊ុ វត្តនា បានដឹកនាំ លោកគ្រូ អ្នក គ្រូ និងគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ ចុះសម្អាតបរិស្ថាន នៅតាមដងផ្លូវទៅកាន់ វត្តដំបូកខ្មៅ និងវត្តថ្មបីដុំ ដែលស្ថិត នៅលើខ្នងភ្នំត្បែងមានជ័យ កាលពីថ្ងៃអាទិត្យទី២៨ ខែ សីហា ឆ្នាំ២០២២ ដែលជាថ្ងៃឈប់សម្រាកចុងសប្តាហ៍។

លោក អ៊ុ វត្តនា នាយកគ្រប់ គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ ថ្លែងឱ្យដឹងថា នៅក្នុងការចុះរើសសំរាម ស្លឹកឈើ មែកឈើ ពិសេស ថង់ប្លាស្ទិក ដែលនៅរាយប៉ាយតាមដងផ្លូវ ឆ្ពោះទៅកាន់វត្តដំបូកខ្មៅ នៅជើងភ្នំត្បែង និងនៅតាមដងផ្លូវ ឆ្ពោះ ទៅកាន់វត្តថ្មបីដុំ នៅលើខ្នងភ្នំត្បែងមានជ័យ ព្រមទាំងនៅ កន្លែងកម្សាន្ត នៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ គឺ ក្នុងគោលបំណង ដើម្បីបង្ហាញពីការចូលរួម លើកស្ទួយវិស័យទេសចរណ៍ និងពញ្ញាក់អារម្ម ណ៍ដល់បងប្អូនដែលជាភ្ញៀវ នៅពេលឡើងទៅកម្សាន្ត នៅតាមតំបន់ទេសចរណ៍លើខ្នង ភ្នំ សូមកុំបន្តពង្រាយសំរាមពាសវាល ពាសកាល ព្រោះដ្បិតការធ្វើបែបនេះ បានធ្វើឱ្យបាត់បង់ នូវសោភ័ណភាព ដ៏ស្រស់ស្អាត នៃធម្មជាតិទាំង ឡាយ ដែលកត្តាទាំងនេះ គឺផ្ដើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួមលើកកម្ពស់តម្លៃបរិស្ថាន ឱ្យមានភាពល្អផូរផង់។

លោក អុំ វត្តនា បានបញ្ជាក់ថា នៅក្នុងការចុះសម្អាតបរិស្ថាន នៅតាមផ្លូវទៅវត្តដំបូកខ្មៅ និងវត្តថ្មបីដុំនោះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗគរុសិស្សឆ្នាំទី១ ជំនាន់ទី៣៩ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ ក៏បាននាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំត្រីមាស នៅវត្តទាំងពីរ ដើម្បីបានជាកុសល ផលបុណ្យ ផងដែរ។

Click to comment

Leave a Reply

Your email address will not be published.

Facebook