Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ីច្រានចោលការបោះឆ្នោតពិនិត្យសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ

Soeun30Aug2022ម៉ួស្គូ៖កាលពីថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២រុស្ស៊ីច្រានចោលការបោះឆ្នោតពិនិត្យ

សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររុស្ស៊ីបញ្ជាក់ជាថ្មីពីការបដិសេធរបស់ខ្លួនក្នុងការអនុម័តលើ

សេចក្តីព្រាងពិនិត្យសន្ធិសញ្ញាមិន រីកសាយភាយនុយក្លេអ៊ែរបានចង្អុលបង្ហាញថា ប្រទេសជាសមា

ជិកជាច្រើនមានការខ្វែងគំនិតគ្នា។

ទោះបីជាភាគីអង្គការសហប្រជាជាតិបានពិភាក្សាអស់រយៈពេលជាង 4 សប្តាហ៍ដើម្បីពិនិត្យឡើងវិញ

នូវសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ក៏ដោយក៏ “Igor Vishnevetsky” អនុប្រធាននាយក

ដ្ឋានគ្រប់គ្រងនិងកាត់បន្ថយអាវុធ។

ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់នៅថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ ថាប្រទេសរុស្ស៊ីនឹងមិនបោះឆ្នោត

លើសេចក្តីព្រាងការពិនិត្យឡើងវិញនៃសន្ធិសញ្ញា NPT ទេពីព្រោះអ្នកតំណាងនៃរដ្ឋជាសមាជិកជាច្រើន

មានមតិ ‘ឯកច្ឆន្ទ’ ការបដិសេធមិនយល់ព្រមលើការពិនិត្យឡើងវិញលើសេចក្តីព្រាង NPT បានកើតឡើង

បន្ទាប់ពីទាហានរុស្ស៊ីបានដឹកនាំសង្រ្គាមនៅអ៊ុយក្រែននិងបានដណ្តើមយករោងចក្រថាមពលនុយក្លេអ៊ែរ

ដ៏ធំបំផុតរបស់អឺរ៉ុប។

ប្រការនេះបាននាំឱ្យប្រទេសជាច្រើនមានការភ័យខ្លាចថាគោលជំហរបែបនេះអាចនាំឱ្យមានភាពតានតឹ

ងនុយក្លេអ៊ែរ ដែលនឹងមានផលប៉ះពាល់កាន់តែទូលំទូលាយ។

ការពិនិត្យឡើងវិញនៃសន្ធិសញ្ញា NPT ជាធម្មតាត្រូវបានធ្វើឡើងរៀងរាល់៥ឆ្នាំម្តងដើម្បីអនុញ្ញាតឱ្យភាគី

ជាប់កិច្ចសន្យារបស់អង្គការសហប្រជាជាតិពិភាក្សា និង សម្រេចថាតើត្រូវកែសម្រួលលក្ខខណ្ឌសម្រាប់

ការគ្រប់គ្រង ឬត្រួតពិនិត្យការកាន់កាប់អាវុធនុយក្លេអ៊ែរជាសកល។

ប៉ុន្តែកិច្ចប្រជុំចុងក្រោយត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៥ ខណៈពេលដែលកិច្ចប្រជុំដែលសន្មត់ថា នឹង

ប្រព្រឹត្តទៅនៅឆ្នាំ២០២០ ត្រូវបានពន្យារពេលមកឆ្នាំនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ពីមុនមក

Gustavo  Slauvinen   ឯកអគ្គរដ្ឋទូតអចិន្ត្រៃយ៍របស់ប្រទេសអាហ្សង់ទីនប្រចាំអង្គការសហប្រជាជាតិ

NPTដែលជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងNPT បានបញ្ជាក់ថា អ្នកតំណាងនិងអ្នកពាក់ព័ន្ធ

ដែលចូលរួមក្នុងការត្រួតពិនិត្យសេចក្តីព្រាងឆ្នាំនេះ បានប្រឹងប្រែងអស់ពីសមត្ថភាព។ ដើម្បីដំណើរការ

និងបោះឆ្នោតដោយរលូនប៉ុន្តែនៅពេលដែលរុស្ស៊ីបដិសេធមិនអនុម័តសេចក្តីព្រាងពិនិត្យឡើងវិញ។

នៅតែស្ថិតក្នុងពេលដែលពិភពលោក ពោរពេញទៅដោយជម្លោះកាន់តែខ្លាំងវាគួរតែត្រូវបានចងចាំ

ក្នុងចិត្តថាហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរក៏កើនឡើងផងដែរ។

ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល១៣,០៨០ត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ធ្លាក់ចុះពីកំណត់ត្រា

៦៤,០៩៩ ដែលបានកត់ត្រាក្នុងឆ្នាំ១៩៨៦ប៉ុន្តែប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ

នាពេលនេះគឺប្រទេសរុស្ស៊ី ក្បាលគ្រាប់សរុបមានចំនួន ៦,២៥៧ គ្រាប់ប្រទេសផ្សេងទៀតដែលមាន

អាវុធនុយក្លេអ៊ែររួមមានសហរដ្ឋអាមេរិក ចិន ចក្រភព អង់គ្លេស បារាំង ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល

និង កូរ៉េ ខាង ជើង។

ការពិតដែលរុស្ស៊ីបានធ្វើសង្រ្គាមនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ខែកុម្ភៈរហូតដល់ថ្ងៃនេះប្រការនេះបាននាំ

ឱ្យប្រទេសជាច្រើនមានការភ័យខ្លាចថា ជម្លោះកាន់តែកើនឡើង និងអូសបន្លាយអាចឈានទៅដល់ការ

ប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ថែមពីលើនេះកងទ័ពរុស្ស៊ីបានយកកម្លាំងចូលកាន់កាប់រោងចក្រ ថាមពល

នុយក្លេអ៊ែរ  Zaporizhian  ភាគអាគ្នេយ៍នៃអ៊ុយក្រែន   រួមទាំងតំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ

Chernobyl ដែលបានផ្ទុះធំកាលពីអតីតកាលក្នុងឆ្នាំ១៩៨៦បានធ្វើឱ្យប្រទេសជាច្រើនមានការភ័យខ្លាច

ថាអាចនឹងមានគ្រោះអាសន្ននុយក្លេអ៊ែរនៅពេលណាក៏បាន។

ហេតុផលដែលតំណាងរបស់រុស្ស៊ីបដិសេធមិនបោះឆ្នោតលើសេចក្តីព្រាងការពិនិត្យឡើងវិញនៃ NPT

ត្រូវបានគេនិយាយថាដោយសារតែខ្លឹមសារនៃឯកសារពិនិត្យ៣៦ ទំព័រ និងគោលជំហររបស់ភាគី

សន្ធិសញ្ញា ទាំងអស់មានគោលបំណងចោទ រុស្ស៊ីពីសង្រ្គាមជាមួយ អ៊ុយក្រែន ដែលតំណាងរុស្ស៊ីយល់

ឃើញថា ជាបញ្ហានយោបាយអន្តរជាតិប្រឆាំងនឹងរុស្ស៊ី៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook