Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរឃុំពង្រ ត្រៀមទីទួលសុវត្ថិភាពរួចជាស្រេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលរដូវទឹកឡើងនេះ

អាជ្ញាធរឃុំពង្រ ស្រុកកោះ សូទិន ខេត្តកំពង់ចាម បានត្រៀមទីទួលសុវត្ថិភាពរួចជា ស្រេចសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលរដូវទឹកឡើងនេះ ដើម្បីការពារនិងទប់ស្កាត់សកម្មភាពដែលអាចនឹងកើតមានឡើងជាយថាហេតុ ។

លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន នៃខេត្តកំពង់ចាម បានមានប្រសាស ន៍ប្រាប់សារព៍ត៌មានកម្ពុជាសន្តិភាពថា បច្ចុប្បន្ននេះស្ថានភាពទឹក ជំនន់នៅក្នុងឃុំពង្រមិនទាន់មានការជន់លិចបំផ្លិចបំផ្លាញដំណាំ ក៏ដូចជាលំនៅស្ថានរបស់ប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធ បានត្រៀមខ្លួនរួចរាល់ក្នុងការជួយ សង្គ្រោះ ជម្លៀសប្រជាពលរដ្ឋ ដូចជា ៖ កងកម្លាំង ទីទួលសុវត្ថិភាព ថ្នាំសង្កូវ និងសម្ភារចាំបាច់មួយចំនួន ដែលការត្រៀមបម្រុងនេះ ក្នុងគោល បំណងអន្តរាគមន៍ជួយប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធបានជ្រើសរើសទីទួលសុវត្ថិភាពមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ឪជ្រឹងដែលមានលក្ខណៈសមរម្យនិងសុវត្ថិ ភាព ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធ ភាព ហើយវាក៏ត្រូវបានប្រើ ប្រាស់ជាកន្លែងប្រមូលផ្ដុំ សម្រាប់បុគ្គលនិងគ្រួសារទាំងឡាយណា ដែលបានទទួលរងការប៉ះទង្គិចដោយផ្ទាល់ពីគ្រោះទឹកជំនន់ ។

សំឡេង ៖« សូមឱ្យប្រជាពល រដ្ឋត្រៀមលក្ខណៈជានិច្ច ជាពិសេសមានការប្រុង ប្រយ័ត្នខ្ពស់ ដើម្បីការពារនូវសុវត្ថិភាពសម្រាប់គ្រួសាររបស់ខ្លួននិងខ្លួនឯងផ្ទាល់ ជាពិសេសគឺត្រៀមសម្រាប់ការងារអនាម័យតាំងពីទឹកស្អាត យ៉ាងណាឱ្យមានជាប់ជាប្រចាំនៅលើផ្ទះរបស់ខ្លួន និងសម្ភារមួយចំនួន ប្រសិន ណាបើមានទឹកជន់ឡើងភ្លាមៗនោះនឹងត្រូវបោះទីតាំងនៅលើទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដែលទាំងនេះ គឺជាការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ត្រៀម លក្ខណៈបានទាន់ពេលវេលា » ។

លោកមេឃុំ បានបន្ថែមទៀតថា ការត្រៀមជាមុនសម្រាប់បង្ការហានិភ័យគ្រោះមហន្ត រាយទឹកជំនន់ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការ កាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ ។ វិធានការត្រៀមបង្ការហានិ ភ័យគ្រោះមហន្តរាយទឹកជំនន់ ដែលប្រជាពលរដ្ឋក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តនោះ គឺការត្រៀមបម្រុងនូវទីទួលសុវត្ថិភាព មធ្យោ បាយ សម្ភារ និងស្បៀង អាហារ សម្រាប់ឆ្លើយតបបន្ទាន់ពេលមានគ្រោះទឹក ជំនន់កើតឡើងភ្លាមៗ ។ ក្រៅពីនេះ គឺការអនុវត្តនូវវិធានអនាម័យ និងសុខាភិ បាល ដើម្បីថែរក្សាសុខភាព និងបរិស្ថានឱ្យបានល្អប្រសើរផងដែរ ។

ជាងនេះទៅទៀត លោកមេឃុំ ក៏បានណែនាំដល់ប្រជាពល រដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លងផ្សេងៗក្នុងអំឡុងពេលទឹកឡើង ដើម្បីការពារសុខភាពកូនចៅពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់

Click to comment

Leave a Reply

Your email address will not be published.

Facebook