Connect with us

កងកម្លាំងប្រដាប់អាវុធ

រដ្ឋមន្ត្រីការបរទេស ប៉ាគីស្ថាន និយាយ ថា ពេលនេះកំពុងត្រូវការជំនួយបន្ទាន់ បន្ទាប់ពី ទឹកជំនន់បានធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាជន

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប៉ាគីស្ថានត្រូវការជំនួយផ្នែកហិរញ្ញវត្ថុដើម្បីដោះ ស្រាយទឹកជំនន់ “ដ៏លើស លប់” ដោយបន្ថែមថា គាត់សង្ឃឹមថាស្ថាប័នហិរញ្ញវត្ថុដូចជាមូលនិធិរូបិយវត្ថុអន្តរ ជាតិនឹងគិតគូរពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ២៩ ខែសីហា។

ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានបង្កជាទឹកជំនន់បំផ្លិចបំផ្លាញទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេស ដែលប៉ះពាល់ដល់មនុស្សជាង ៣០ លាននាក់ និងបានសម្លាប់មនុស្សជាង ១,០០០ នាក់។លោក Bilawal Bhutto-Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters ថា ជីវភាពរស់នៅរបស់ប្រជាជនកំពុងជួបការលំបាកជាខ្លាំង។លោកបានបន្តថា ជាក់ស្តែង វានឹងមានឥទ្ធិពលលើស្ថាន ភាពសេដ្ឋកិច្ច ជារួម។

ប្រទេស នេះបានធ្លាក់ក្នុងវិបត្តិសេដ្ឋ កិច្ចរួចហើយ ដោយប្រឈម នឹងអតិផរណាខ្ពស់ រូបិយ ប័ណ្ណធ្លាក់ថ្លៃ និង ឱនភាព គណនីចរន្ត។ក្រុមប្រឹក្សាភិបាលរបស់ IMF នឹងសម្រេចចិត្តនៅសប្តាហ៍នេះថាតើត្រូវបញ្ចេញទឹកប្រាក់ចំនួន ១,២ ពាន់លានដុល្លារជាផ្នែកនៃកម្មវិធីជំនួយសង្គ្រោះរបស់ប្រទេសប៉ាគីស្ថាន។លោកបានមានប្រសាសន៍ថា “ឆ្ពោះ ទៅមុខ ខ្ញុំនឹងរំពឹងថាមិនត្រឹម តែ IMF ប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិ និងទីភ្នាក់ងារអន្តរជាតិនឹងយល់យ៉ាងពិតប្រាកដនូវកម្រិតនៃការបំផ្លិចបំផ្លាញ” ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook