Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទីក្រុងវ៉ាស៊ីនតោនគ្រោង​លក់​អា​វុ​​ធ​តម្លៃ​១,១​ពាន់​លាន​ដុល្លារ​ឱ្យ​ដល់ទីក្រុងតៃបុិ

30Aug2022តៃបុិ ៖​កាលពី​ថ្ងៃ​ចន្ទទី២៩សីហាឆ្នាំ២០២២  រដ្ឋបាល​របស់​ប្រធានាធិបតី Joe Biden គ្រោង​

ស្នើ​ឱ្យ​សភា​អនុម័ត​ការ​លក់​អា​វុ​​ធ​តម្លៃ​ប្រមាណ ១,១​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ រួម​មាន​មី​ស៊ី​ល

​ប្រឆាំង​នាវា​ចំនួន ៦០​គ្រាប់ និង​មី​ស៊ី​ល​ដែនអាកាស ១០០​គ្រាប់​។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌

មានPoliticoចេញផ្សាយកាលពី​ថ្ងៃចន្ទទី២៩សីហាឆ្នាំ២០២២ដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព

ទទួលបានព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ ។

គម្រោង​លក់​អា​វុ​​ធ​ទៅ​ឱ្យ​តៃវ៉ាន់​កើតឡើង បន្ទាប់​ពី​​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​
មក​នៅ​ក្នុង​ដែនទឹក​ជុំវិញ​តៃវ៉ាន់      បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី
Nancy Pelosi​។

រដ្ឋបាល​របស់​លោក Joe Biden និង​សមាជិក​សភា​អា​មេ​រិ​កបាន​លើក​ឡើង​ពី​ការ​គាំទ្រ​ជា​បន្តបន្ទាប់​

សម្រាប់​រដ្ឋាភិបាល​នៅ​ទីក្រុង​តៃប៉ិ ហើយ​ការ​អនុម័ត​សម្រាប់​តៃវ៉ាន់​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ប៉ុន្មាន

​ស​ប្តា​ហ៍ ឬ​ខែ​ខាង​មុខ​​។

ប៉ុន្តែ​ការ​អនុម័ត​នោះ​នឹង​ផ្តោត​លើ​ការ​ទ្រទ្រង់​ប្រព័ន្ធ​យោធា​បច្ចុប្បន្ន​របស់​តៃវ៉ាន់​ជា​ជាង​ការ​ផ្តល់​សមត្ថ

ភាព​ថ្មី​ដល់​តៃវ៉ាន់ ដែល​ទំនងជា​បង្ក​ភាព​តានតឹង​រួច​ជាមួយនឹង​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ចំនួន

៣ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ដោយសារ​តែ​ជា​បញ្ហា​រសើប​៕ (​ Reuters)

PicturePicturePicturePicturePicture

Click to comment

Leave a Reply

Your email address will not be published.

Facebook