Connect with us

ព័ត៌មានជាតិ

អបអរសាទរ ! ខេត្តព្រះសីហនុ បានស្ថាបនាផ្លូវថ្មីមួយខ្សែទៀតពីពយតាមូង(កន្ទុយនាគ) ឆ្ពោះមកផែ៥០២ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល

(ព្រះសីហនុ)៖ មហាជនមានការងឿយឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញគ្រឿងចាក់កាយដីសម្រុកចាក់លុបចូលផ្នែកខ្លះក្នុងសមុទ្រ នៅម្តុំកន្ទុយនាគ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ។

បើយោងតាមការបញ្ជាក់ពីលោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងថា សូមសាធារណៈជនកុំយល់ច្រឡំ នេះគឺជាការអភិឌ្ឍន៍ និងសមតិផលថ្មីមួយទៀត នៃការស្ថាបនាផ្លូវថ្មីមួយខ្សែទៀត ។

លោកបានបន្តថា ផ្លូវថ្មីមួយខ្សែនេះមានប្រវែងសរុប១០៣៤ម៉ែត្រ ទំហំ១០.២៥មែត្រ ហើយគម្រោងស្ថាបនាផ្លូវពយតាមូងនេះ គឺបានសិក្សាពីផលប៉ះពាល់ និងលក្ខខណ្ឌបច្ចេកទេសយ៉ាងហ្មត់ចត់ ដោយប្រជុំឆ្លងយោបល់ថ្នាក់ដឹកនាំជាច្រើនលើក ហើយទទួលបានការឯកភាពគាំទ្រពីក្រុមប្រឹក្សាខេត្តផងដែរ។

ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រគម្រោងនេះ នឹង សង្ឃឹមទុកថាផ្លូវថ្មីមួយខ្សែនេះ និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ និងទាក់ទាញ់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើន ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook