Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តកែបកំពុងមមាញឹកក្រាលការ៉ូឡាចិញ្ចេីមផ្លូវ តាមបណ្ដោយផ្លូវលេខ៣៣A ដើម្បីសោភ័ណភាព និងទាក់ ទាញភ្ញៀវទេសចរ

កែប៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២  ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលក្រាលការ៉ូឡាចិញ្ចេីមផ្លូវលេខ៣៣អា ស្ថិតនៅភូមិថ្មី  សង្កាត់ព្រៃធំ  ក្រុងកែប។  ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តដូចជា លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបីផងដែរ។

 

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសអញ្ជើ្ញញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា៖ ការកែលម្អដងផ្លូវលេខ33អានេះ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តឱ្យកាន់តែស្រស់ត្រកាលមួយកម្រិតទៀត។ក្នុងនោះ មានការរៀបការ៉ូឡា ចាប់ពីឆ្នេរលេងទឹករហូតដល់រង្វង់មូលសេះស ដោយបំពាក់សំណង់សិល្បៈការ្យជាច្រើនកន្លែង និង បំពាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។

ឯកឧត្តមបណ្ឌិតបន្តថា ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសា ទ្រីយ៉ាត្លុង នាឆ្នាំ២០២៣ខាងមុខ ដើម្បីទទួលភ្ញៀវជាតិ អន្ដរជាតិក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ដូច្នេះហើយទើប រដ្ឋបាលខេត្តកែបបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធលូររំដោះទឹក កែលម្អសោភ័ណភាពសួនកម្សាន្តសាធារណៈ ពង្រីកឆ្នេរកម្សាន្តថ្មី ប្រវែង ២៧០០ម៉ែត្រ ចាក់ដីពង្រីកទីធ្លាមុខសាលាខេត្ត និងជំរុញដល់គ្រប់បណ្ដាសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ក្នុងការចូលរួមផ្ដល់សេវាទេសចរណ៍ប្រកបដោយស្ដង់ដារ។

ក្រៅពីនេះខេត្តក៏ បានត្រៀមលក្ខណៈជាស្រេចក្នុងការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកសម្រាកកម្សាន្តនៅលើទឹកដីខេត្តកែបឲ្យបាន ប្រកបដោយផាសុកភាព និងទំនុកចិត្ត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook