Connect with us

ព័ត៌មានជាតិ

ជាតិក្រសួងការបរទេស​ថ្កោលទោស​ខ្មែរ​ម្នាក់​នៅ​អូស្ត្រាលី ដែល​បង្ខូចឈ្មោះ​អង្ករ​កម្ពុជា

ក្រោយពី​ជនជាតិខ្មែរនៅអូស្រ្តាលីម្នាក់បានផ្ញើរលិខិតមួយច្បាប់ ​ទៅ​រដ្ឋ​ម​ន្រី្ត​ពាណិជ្ជកម្ម​អូស្ត្រាលី ដោយ​ចោទថា ការនាំ​អង្ករ​កម្ពុជា​ទៅ​អូស្ត្រាលី​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្កោលទោស​លើ​ពលរដ្ឋ​ខ្មែរ​ម្នាក់នោះ​ថា ​ប៉ុនប៉ង​បំផ្លិច​ផ្លាញ​ប្រយោជន៍​កសិករ​ខ្មែរ​។

សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​២៣​មករា បាន​បញ្ជាក់ថា ការចោទប្រកាន់​របស់​បុគ្គល ឯក សុ​វ​ត្ថី គ្មាន​មូលដ្ឋាន​ឡើយ ដោយមាន​គោលបំណង​ទុច្ចរិត ដើម្បី​រារាំង​ការនាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​អូស្ត្រាលី​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អះអាងថា ភាគី​អូស្ត្រាលី​បាន​ស្រាវជ្រាវ​លើ​ករណី​នេះហើយ​។ បើតាម​ក្រសួង​ថ​ការបរទេស ភាគី​អូស្ត្រាលី​បានចាត់ទុក​ការលើកឡើង​របស់​បុគ្គ​ល ឯក សុ​វ​ត្ថី ខាងលើ គឺ​គ្មាន​ភស្តុតាង និង​មិនអាច​យកជាការបាន​។ អ្នកនាំពាក្យ​រូបនេះ​បាន​ឡើង​ថា​៖ «​សូម​ធ្វើការ​ថ្កោលទោស​ជន​អគតិ​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​ប្រជាកសិករ​ខ្មែរ​តាមរយៈ​ទង្វើ​ទុច្ចរិត និង​មូល​បង្កាច់​បំភ្លៃ​ការពិត ដូច​ករណី​បានលើកឡើង​ខាងដើម​…»​។
​សូមជំរាបជូនថា​ ​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ជាង​៦៩​ម៉ឺន​តោន ស្មើនឹង​ជិត​៥០០​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អូស្ត្រាលី គឺ​ជិត​៣​ម៉ឺន​តោន​។ ប្រទេស​អូស្ត្រាលី ជាទី​ផ្សារ​អង្ករ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៥​របស់​កម្ពុជា ក្នុងការ​នាំចេញ បន្ទាប់ពី​ចិន បារាំង ម៉ាឡេស៊ី និង​ហ្គា​បុ​ង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook