Connect with us

កងកម្លាំងប្រដាប់អាវុធ

បើកសង្វៀនប្រដាល់គុនខ្មែរដណ្តើមខ្សែ ក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ប្រភេទទម្ងន់ ៦០គីឡូកាម

ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានប្រកាសបើកសង្វៀនប្រដាល់ឡើងវិញ ដោយចាប់ផ្តើមជាផ្លូវការថ្ងៃទី១៨ កញ្ញានៅសង្វៀន ព្រែកកំពឹស ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ ពាន រង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទ ទម្ងន់ ៦០គីឡូកាមដើម្បីកីឡាករគុនខ្មែរឆ្នើមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ការប្រកួត។

ក្នុងសន្និសីទសារព័ត៌មានការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដោយមានការអញ្ជើញចូលរួមពិធីពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការ ពារជាតិតំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្ដេចពិជ័យសេនា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាគុនខ្មែរ។

ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺនបានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូ ក្រាមមានកីឡាករ៨នាក់ សុទ្ធសឹងជាកីឡា ករឆ្នើមមានបទពិសោធន៍ពេញខ្លួនកាន់តែធ្វើឲ្យព្រឹត្តិការណ៍កកើតលើសង្វៀនគុនខ្មែរ ។ ការប្រកួតជាផ្លូវការនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែ កញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងប្រកួតផ្តាច់ព្រ័ត្រនៅភូមិឋានសំណាងស្ថិត នៅភូមិឃុំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនាពេលនេះ ពិតជាបានចូលរួមចំណែកជា មួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំប្រកដោយគតិបណ្ឌិត របស់សម្តេចតេជោ នា យករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា នឹងចូលរួមបង្កើនប្រាក់ចំណូល និងកាត់ បន្ថយភាពក្រីក្រស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនមន្ត្រី ក្រុមការងារ កីឡាករ និងកីឡាការិនីរបស់យើង ជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថ ភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតជាលក្ខណៈជាតិអន្តរជាតិជាពិសេសការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ឯកឧត្តមបានអំពាវអំនាវដល់មន្ត្រីបច្ចេក ទេស ជាពិសេសអាជ្ញាកណ្តាល និងចៅ ក្រមប្រដាល់គុនខ្មែរត្រូវកាត់ក្តីឲ្យបានត្រឹម ត្រូវចាប់ផ្តើមពីដើមរហូតដល់ចប់ ព្រោះនេះជាការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook