Connect with us

ព័ត៌មានទាន់ហេតុការណ៍

ហាក់ចង់ជ្រៀតជ្រែកក្រុមនាវាផ្ទុកយន្តហោះអាមេរិក ចូលដល់សមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹង រវាងចិននិងតៃវ៉ាន់

យោធាអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយកាលពីថ្ងៃអាទិត្យនេះថា ក្រុមនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដែលដឹកនាំដោយនាវា ផ្ទុកយន្តហោះ USS Theodore Roosevelt បានធ្វើដំណើរចូលក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់សេរីភាពនាវាចរណ៍ ស្របពេលភាពតានតឹង រវាងចិននិងតៃវ៉ាន់ បង្កឲ្យមានក្តីព្រួយបារម្ភក្នុងទីក្រុងវ៉ាស៊ីតោន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ បានចូលក្នុងដែនសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ជាថ្ងៃតែមួយ ដែលតៃវ៉ាន់រាយការណ៍ថា មានការបំពានទ្រង់ទ្រាយធំ ពីយន្តហោះទម្លាក់គ្រាប់និងយន្តហោះចម្បាំងចិន ចូលក្នុងតំបន់កំណត់ការពារដែនអាកាស ក្បែប្រជុំកោះ Pratas។

យោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ កំពុងតែស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូងជាផ្នែកដ៏ធំមួយនៃទីដែលអះអាងកម្មសិទិ្ធ ដើម្បីធ្វើប្រតិបត្តិការតាមប្រក្រតីធានាដល់សេរីភាពដែនសមុទ្រ និងកសាងភាពជាដៃគូដែលជំរុញបង្កើនសន្តិសុខដែនសមុទ្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook