Connect with us

កងកម្លាំងប្រដាប់អាវុធ

ចាប់ឆ្នោតទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុម ការងារតម្រង់ទិស  នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យសំណង់ និងការកាន់កាប់ដីរបស់ប្រជាពល រដ្ឋនៅបារាយណ៍ខាងកើត ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប និងបារាយណ៍លលៃ ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហាកន្លងទៅ តាមរយៈគណៈកម្មការអន្តរក្រសួងដឹក នាំដោយ ឯកឧត្ដម  ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើ ឡើងដើម្បីរំដោះសោភ័ណ ភាពរមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភព លោក ។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ក្រុម ការងារ បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នក កាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន ១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។

ប្រជាពលរដ្ឋស្ថិតនៅភូមិទក្សិណត្បូង និងភូមិត្រពាំងសេស ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯករួចចំនួន ១,១១៧ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូត៍ ទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រផងដែរ។

ដោយឡែកសម្រាប់ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋស្ថិតនៅភូមិវាល សង្កាត់គោកចក ប្រមាណ ១០០០គ្រួសារទៀត ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងចាប់ឆ្នោតទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក  ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook