Connect with us

ព័ត៌មានទាន់ហេតុការណ៍

អតីតអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន «ត្រូវបណ្តេញចេញពីបក្ស» និងរឹបអូសទ្រព្យសម្បត្តិ ដែលទទួលបានពីអំពើពុករលួយ

(ប៉េកាំង)៖ អតីតអនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍ចិន លោក លី ជិនហ្សាវ (Li Jinzao) ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនិស្តចិន (CPC) ហើយ ដោយសារអតីតមន្ត្រីជាន់ខ្ពស់ម្នាក់នេះ បានប្រព្រឹត្តល្មើសធ្ងន់ធ្ងរចំពោះច្បាប់ និងវិន័យរបស់បក្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

ក្រៅពីចំណាត់ការខាងលើនេះ លោក Li ក៏ត្រូវបានដកតំណែងជាប្រតិភូ នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ផងដែរ។ ការបណ្តេញចេញពីបក្ស និងការដកតំណែងរបស់លោកបានកើតមានឡើង បន្ទាប់ពីគណៈកម្មការវិន័យរបស់បក្សកុម្មុយនិស្តចិន បានបើកការស៉ើបអង្កេតលើរូបលោក និងបានរកឃើញថា លោក Li បានប្រព្រឹត្តល្មើសធ្ងន់ធ្ងរជាច្រើនករណីចំពោះច្បាប់ និងក្រមវិន័យរបស់បក្ស ដូចជាការធ្វើឲ្យប៉ះពាល់អព្យាក្រឹត្យភាពនៃការងាររបស់លោក ព្រមទាំងការទទួលលុយ និងកាដូជាដើម។

គួរបញ្ជាក់ថា លោក Li ក៏បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីព្យាយាមស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាផលប្រយោជន៍របស់សាច់ញាតិផងដែរ។ ដូច្នេះហើយអ្វីៗដែលទទួលបានដោយខុសច្បាប់របស់លោក នឹងត្រូវអាជ្ញាធរចិនរឹបអូសយកទាំងអស់ ហើយសំណុំរឿងនឹងត្រូវបញ្ជូនឡើងទៅថ្នាក់លើជាបន្ត សម្រាប់ការស៉ើបអង្កេតបន្ថែម និងការចាត់ការតាមនីតិវិធីច្បាប់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook