Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យស្រាវជ្រាវករណីស្នងការរងនគរបាលខេត្តតាកែវ និងបក្ខពួកបង្ខាំងមនុស្សជម្រិតទារប្រាក់ ៣០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជា ឲ្យនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ចុះធ្វើស្រាវវជ្រាវករណីលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបក្ខពួក ពាក់ព័ន្ធករណីបង្ខាំងមនុស្សជម្រិតទារប្រាក់ ៣០ម៉ឺនដុល្លារពីជនរងគ្រោះ រួមទាំងភាពមិនប្រក្រតីមួយចំនួនទៀត ដែលមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្តឹង។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីនេះ សម្តេចក្រឡាហោម ស ខេង បានឯកភាពទៅលើសំណើររបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ស្តីពីការសុំគោលការណ៍ស្រាវជ្រាវពាក្យបណ្តឹងចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook