Connect with us

ព័ត៌មានជាតិ

ល្អមែនទែន! លោក ស៊ុន ចាន់ថុល សម្រេចបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីដោះស្រាយបញ្ហាផ្លូវខូច

រាជធានីភ្នំពេញ៖ លោក ស៊ុន ចាន់ថុល បានផ្តួចផ្តើម បង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ខែធ្នូ ឆ្នាំ២០១៨ «កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app)» ។ កម្មវិធីនេះ អាចទាញយកដោយឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុងទូរសព្ទដៃ។

កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) អាចឲ្យពលរដ្ឋរាយការដោយផ្ទាល់ពីស្ថានភាពផ្លូវ ជង្ហុក សំបុកមាន់ ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់។

ជាក់ស្ដែង ថ្មីៗនេះ ជង្ហុកសំបុកមាន់នៅលើផ្លូវលេខ១០៨ ត្រូវបានជួសជុលរួចរាល់ តាមរយៈការរាយការណ៍តាមកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។

ជង្ហុកសំបុកមាន់នៅលើផ្លូវលេខ១០៨ ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចរាល់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមរបាយការណ៍របស់ប្រជាពលរដ្ឋ ដែលផ្ញើមកកាន់មន្ត្រីជំនាញតាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។

ក្រសួងក៏បាន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការរាយការណ៍ពីបញ្ហាផ្លូវខូច ឬផ្លូវដែលត្រូវជួសជុលថែទាំ ដើម្បីអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែល្អប្រសើរ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook