Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាដុនបូស្កូខេត្តកែប

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាដុនបូស្កូខេត្តកែប ជំនាន់ទី៨ ឆ្នាំសិក្សា ២០១៨-២០២០ ចំនួន ១៩៧នាក់ ស្រី ៨៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប ។

តាមរយៈរបាយការណ៍របស់លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន សាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលដល់និស្សិតបានបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន ០៧វគ្គរួចមកហើយ មានចំនួន ៨៤៤នាក់ ស្រី ៤១៧នាក់ ។ បច្ចុប្បន្នក៏មានសិស្ស និស្សិតដែលកំពុងសិក្សាចំនួន ៣៥៦នាក់ ស្រី ១៧៨នាក់ កំពុងបន្តសិក្សាតាមជំនាញផ្សេងៗ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប ក៏បានណែនាំដល់ក្មួយៗដែលជានិស្សិតដែលបានបញ្ចប់ការសិក្សា និងត្រូវចេញធ្វើការតាមបណ្តាក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងវិស័យឯកជនផ្សេងៗត្រូវខិតខំធ្វើការប្រកបដោយភាពស្មោះត្រង់ ធ្វើជាមនុស្សល្អក្នុងសង្គម ចៀសវាងប្រព្រឹត្តិនៅអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀនមិនត្រូវពាក់ព័ន្ធឡើយ មិនថាប្រើប្រាស់ ឬក៏ជួញដូរ ដើម្បីអនាគតខ្លួនឯង និងគ្រួសារទាំងមូល ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook