Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កម្ពុជាបានសម្រេចនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចជាច្រើន

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ មានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច ប្រជុំពាក់ព័ន្ធ បានបញ្ចប់ទៅ ដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ជាក់លាក់ និងផ្តល់នូវភាពពាក់ព័ន្ធ ក៏ដូចជា ប្រយោជន៍ដល់បណ្តាផ្នែកពាក់ព័ន្ធ ទាំងសហគមន៍ធុរកិច្ច និងប្រជាជនអាស៊ានទាំងមូល។

ឯកឧត្តមបន្តថា នៅក្នុងកិច្ច ប្រជុំខាងលើ កម្ពុជាកំពុងឆ្ពោះទៅរកការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំង១៩ សម្រាប់ភាពជាប្រធានអាស៊ានក្នុងឆ្នាំនេះ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគ្រប់រដ្ឋសមាជិកអាស៊ាន។

 

ឯកឧត្តមបន្តថា អាទិភាពសេដ្ឋកិច្ច៥ ក្ងចំណោម៩ ត្រូវបានបញ្ចប់ដោយជោគ ជ័យទាំងស្រុង ដែលក្នុងនោះរួមមាន ដូចជា៖ កម្មវិធីការងារដើម្បីគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន – កញ្ចប់គោលនយោ បាយ៖ អនុសាសន៍រួមផ្តោតសំខាន់លើសហគ្រិនភាពស្ត្រីសម្រាប់គោលនយោបាយអាស៊ាន ពាក់ព័ន្ធនឹងសហ គ្រាសមីក្រូ ធុនតូច និងមធ្យម។

– ការប្រកាសលើការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចការប្រកួតប្រជែង -ការប្រកាសលើការចរចាដំឡើងកម្រិតនូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មទំនិញ – ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីរូបវន្តបុគ្គល (ដោយរង់ចាំតែការចុះហត្ថលេខាតែប៉ុណ្ណោះ)។

ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀត ក៏កំពុងឆ្ពោះទៅរកការបញ្ចប់ក្នុងឆ្នាំ២០២២នេះផងដែរ។ ដោយការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះ នឹងធានាថាអាស៊ាននឹងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់តំបន់ ក្នុងការ (១)គាំទ្រការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២)កាត់បន្ថយគម្លាតការអភិវឌ្ឍសម្រាប់ភាពប្រកួត ប្រជែងអាស៊ាន (៣)ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួត ប្រជែងអាស៊ាន និង(៤)ពង្រឹងអាស៊ានជាសាកលសម្រាប់កំណើន និងការអភិវឌ្ឍ។

សូមជម្រាបផងដែរថា កិច្ច ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ ព័ន្ធ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីជាច្រើនប្រទេស ក្នុងនោះ ក្រៅពីរដ្ឋមន្ត្រីអាស៊ានទាំង ១០ប្រទេស ក៏នៅមានរដ្ឋមន្ត្រីប្រទេសដៃគូមួយចំនួនទៀតអញ្ជើញចូលរួមផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook