Connect with us

ព័ត៌មានទាន់ហេតុការណ៍

កងទ័ពអាកាសតៃវ៉ាន់កំដៅសាច់ដុំយោធា បន្ទាប់ពីការលុកលុយរបស់ចិននាពេលថ្មីៗនេះ

តៃវ៉ាន់៖ តៃវ៉ាន់ត្រៀមបញ្ចេញយន្តហោះចម្បាំងទៅលើអាកាសនៅក្នុងសមយុទ្ធមួយ ដើម្បី បង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពតៃវ៉ាន់ បន្ទាប់ពីយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលតំបន់ការពារដែនអាកាសរបស់កោះនេះកាលពីចុង​សប្ដាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានស្ថិតក្នុងគ្រោះថ្នាក់ ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំដោយយន្តហោះចំបាំងចិន និងយន្តហោះបំផ្ទុះគ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ចូលទៅក្នុងភាគនិរតីតំបន់ការពារដែនអាកាសរបស់កោះនេះកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្រុមអាកាសយានិកមកពីក្រុមប្រយុទ្ធ First Tactical Fighter Wing បានហាត់សមត្រៀមសំរាប់សង្គ្រាមដោយបំពាក់ជាមួយយន្តហោះ Sidewinders ដែលផលិតនៅសហរដ្ឋអាមេរិក និងមីស៊ីលនាំផ្លូវអភិវឌ្ឍក្នុងស្រុក Wan Chien ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook