Connect with us

ព័ត៌មានជាតិ

ទីបំផុត! ក្រសួងអប់រំ ​បានចេញសញ្ញាបត្របាក់ឌុបឲ្យបេក្ខជនជាប់ស្វ័យប្រវត្តិទាំងអស់ យកទៅប្រើប្រាស់ហើយ​

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមករានេះ បានជូនដំណឹងពីការទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០។

ក្នុងសេចក្តីបានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ជូនបេក្ខជនដែលទើបបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិដើម្បី យកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

ជាមួយគ្នានេះ ក្រសួងអប់រំបានជម្រាបទៅប្រធានមន្ទីរអប់រំរាជធានី ខេត្ត រៀងៗខ្លួនឲ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដើម្បីយកទៅចែកជូនបេក្ខជនដោយឥតគិតថ្លៃ​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook