Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមមន្ត្រី៖ ប្រទេសប៉ាគីស្ថានគ្មានបញ្ហាប្រឈមសន្តិសុខស្បៀងភ្លាមៗនោះទេ បើទោះជាមានទឹកជំនន់

ក្រុមមន្ត្រី៖ ប្រទេសប៉ាគីស្ថានគ្មានបញ្ហាប្រឈមសន្តិសុខស្បៀងភ្លាមៗនោះទេ បើទោះជាមានទឹកជំនន់

……………………………………………………………………………………………………………………………………………………

អន្តរជាតិ៖ សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថាន មិនប្រឈមនឹងការខ្វះខាតធ្ងន់ធ្ងរណាមួយនៃអាហារសំខាន់ជាមូលដ្ឋានរបស់ខ្លួននោះទេ។នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

មជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបនឹងទឹកជំនន់ជាតិ(NFRCC) បាននិយាយថា មន្ត្រីនៅក្នុងកិច្ចប្រជុំ មួយ ដែលត្រូវបានកោះប្រជុំដោយមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបនឹងទឹកជំនន់ជាតិ (NFRCC) នៅទីនេះ បាននិយាយថា ឆ្នាំនេះស្តុកស្រូវសាលី និងអាហារផ្សេងទៀតមានចំនួនច្រើនជាងឆ្នាំមុនៗ បើទោះបីជាមានទឹកជំនន់បំផ្លិចបំផ្លាញនៅក្នុងប្រទេសប៉ាគីស្ថានក៏ដោយ ។

មជ្ឈមណ្ឌលសម្របសម្រួល ការឆ្លើយតបនឹងទឹកជំនន់ជាតិ ក៏ត្រូវបានប្រាប់ផងដែរថា ផែនការលទ្ធកម្ម គឺធ្វើឡើង ដើម្បីធានាបាននូវ តម្រូវការជាតិប្រចាំឆ្នាំចំនួន ៣០,៥ លានតោន។

មជ្ឈមណ្ឌលបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ធានានូវភាពអាចរកបាននៃអាហារសំខាន់ៗផ្សេងទៀត ជាពិសេសអាហារសម្រាប់ទារក និងអាហារបំប៉នសម្រាប់ស្ត្រីដែលរងគ្រោះដោយទឹកជំនន់ ជាពិសេស នៅក្នុងខេត្ត Sindh និង Balochistan ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទឹកជំនន់នាពេល ថ្មីៗនេះ បានបំផ្លាញដំណាំប្រមាណ ៣,៣៦ លានហិកតានៅក្នុងប្រទេសប៉ាគីស្ថាន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook