Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រទេសបង់ក្លាដែសនឹងជ្រើសរើសបុគ្គលិកសង្គមចំនួន ៦,០០០នាក់ ដើម្បីការពារកុមារ ឱ្យកាន់តែប្រសើរឡើង

ប្រទេសបង់ក្លាដែសនឹងជ្រើសរើសបុគ្គលិកសង្គមចំនួន ៦,០០០នាក់ ដើម្បីការពារកុមារ ឱ្យកាន់តែប្រសើរឡើង

………………………………………………………………………………………………………………………………………………….

អន្តរជាតិ៖ រដ្ឋាភិបាលបង់ក្លាដែសនឹងជ្រើសរើសបុគ្គលិកសង្គមថ្មីចំនួន ៦,០០០ នាក់ ដោយនាំយកកម្លាំងពលកម្មពី ៣,០០០ ទៅ ៩,០០០ នាក់ ដើម្បីការពារកុមារនៅក្នុងសហគមន៍ ឲ្យកាន់ តែប្រសើរឡើង។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការប្តេជ្ញាចិត្តជាមូលដ្ឋានចំពោះកុមារកើតឡើង បន្ទាប់ពីការស្ទង់មតិគ្រួសារជាតិដ៏ទូលំទូលាយមួយ បានបង្ហាញថា កុមារបង់ក្លាដែស ៤៥ លាននាក់ដែលមានអាយុក្រោម ១៥ឆ្នាំ ហើយដែល៨៩ ភាគរយ ត្រូវបានទទួលរងនូវអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្តជាប្រចាំនៅផ្ទះរបស់ពួកគេ។

ការប្រកាសពង្រឹងសេវាគាំពារកុមារ និងបង្កើនចំនួនបុគ្គលិកសង្គមចំនួន ២០០ ភាគរយ ត្រូវបានធ្វើឡើង នៅក្នុង “សន្និសីទថ្នាក់ជាតិស្តីពីការការពារកុមារនៅប្រទេសបង់ក្លាដែស” ជាលើកដំបូងដែលមិនធ្លាប់មាន ហើយដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃចន្ទក្នុងរដ្ឋធានីដាកា។

សន្និសីទនេះត្រូវបានបើកដោយ នាយក រដ្ឋមន្ត្រី Sheikh Hasina រៀបចំរួមគ្នាដោយអង្គការយូនីសេហ្វ និងសហភាពអឺរ៉ុប។ នៅប្រទេសបង់ក្លាដែស កុមារជាង ៣ លាននាក់កំពុងជាប់ក្នុងពលកម្មកុមារ ដែលក្នុងនោះ ១,៣ លាននាក់ស្ថិតក្នុងទម្រង់គ្រោះថ្នាក់ នៃពលកម្មកុមារ។ កុមារជាង ១០០,០០០ នាក់គឺស្ថិតក្នុង ការ ថែទាំតាមស្ថាប័ន និងខ្វះការគាំទ្រពី គ្រួសារ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook