Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រទេសហ្វីលីពីនបានរាយការណ៍ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២,៣៦៧ ករណីនិងអ្នកស្លាប់ថ្មីចំនួន៣៥ នាក់

ប្រទេសហ្វីលីពីនបានរាយការណ៍ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២,៣៦៧ ករណីនិងអ្នកស្លាប់ថ្មីចំនួន៣៥ នាក់………………………………………………………………………………………………………………………………………..

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២,៣៦៧នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣,៩២០,៦៩៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានសុខាភិបាលហ្វីលីពីន(DOH) បាននិយាយថាចំនួនអ្នកកំពុងសម្រាកព្យាបាលមាន ២៦,៤០១ នាក់ខណៈដែលអ្នកជំងឺ ៣៥ នាក់ ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះកើនឡើងដល់ ៦២,៥៤៩ នាក់។ Metro Manila ជាតំបន់រដ្ឋធានីដែលមានប្រជាជនជាង ១៤ លាននាក់រស់នៅ បានរកឃើញអ្នកឆ្លងថ្មីចំនួន ១,០៨០ ករណី។ ប្រទេសដែលមានប្រជាជនប្រហែល ១១០ លាននាក់រស់នៅនេះបានចាក់វ៉ាក់សាំងពេញលេញជាង ៧២,៨ លាននាក់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook