Connect with us

កងកម្លាំងប្រដាប់អាវុធ

ព្យុះទីហ្វុង Nanmadol បានបោកបក់ផ្លូវអាកាស ផ្លូវគោកក្នុងប្រទេសជប៉ុន មានភ្លៀងធ្លាក់កាន់តែច្រើនឡើង

ព្យុះទីហ្វុង Nanmadol បានបោកបក់ផ្លូវអាកាស ផ្លូវគោកក្នុងប្រទេសជប៉ុន មានភ្លៀងធ្លាក់កាន់តែច្រើនឡើង

………………………………………………………………………………………………………………………

អន្តរជាតិ៖ ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាលុបចោលជើងហោះហើរ។

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកញ្ញា។អាជ្ញាធរបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះទីហ្វុងទី ១៤ នៃរដូវកាលនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ភ្លៀងរហូតដល់ ៤០០ មីលីម៉ែត្រ (១៥,៧៥ អ៊ីញ) ត្រូវបានគេរំពឹងថា នឹងមាននៅក្នុងតំបន់ Tokai ភាគកណ្តាលរបស់ប្រទេសជប៉ុន ដែលជាតំបន់បេះដូងឧស្សាហកម្មរបស់ប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ មន្ត្រីទីភ្នាក់ងារមួយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ រលកខ្ពស់ និងខ្យល់ព្យុះ” ។

ក្រសួងពាណិជ្ជកម្មបាននិយាយថា គ្រួសារប្រហែល ៣៤០,០០០ ដែលភាគច្រើនពួកគេរស់នៅ Kyushu គឺគ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook