Connect with us

កងកម្លាំងប្រដាប់អាវុធ

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យដីសម្បទានសង្គមកិច្ច និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច

កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យដីសម្បទានសង្គមកិច្ច និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច

……………………………………………………………………………………………………………………………….

ក្រចេះ៖រសៀលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យដីសម្បទានសង្គមកិច្ច និងចុះបញ្ជីដីសហគមន៍ជនជាតិដើម ភាគតិច ដោយមានការចូលពីមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក អភិបាលស្រុកសម្បូរ ស្រុកចិត្របុរី និង ស្រុក ព្រែកប្រសព្វ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា៖ សម្បទានដីសង្គមកិច្ច គឺសម្រាប់ផ្តល់ដល់ ប្រជាជន ដែលគ្មានដីធ្លី ឬ ខ្វះខាតដីធ្លីសម្រាប់សង់លំនៅឋាន និង/ឬ បង្កើតប្រាក់ចំណូលតាមរយៈ ការ ធ្វើកសិកម្ម។ អ្នកទទួលបានសម្បទានដីសង្គមកិច្ចកសិកម្មគួរចាប់ផ្តើមដាំដុះលើដីនោះក្នុងរយៈពេល ១២ ខែនៃការទទួលបានដី និងបន្តប្រើប្រាស់ដីនោះ បន្ទាប់ពីការរស់នៅ ឬប្រើប្រាស់ជាបន្តបន្ទាប់រយៈពេល ៥ ឆ្នាំ អ្នកទទួលបានសម្បទានដីសង្គមកិច្ច មានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី។ឯកឧត្តម បន្តថា គ្រួសារសម្បទានិក មិនបានចូលតាំងទីលំនៅ និងប្រើប្រាស់ដីកសិកម្មបន្ទាប់ពីបញ្ចប់សេចក្ដីជូនដំណឹងរបស់រដ្ខបាលខេត្ត ក្រចេះ ជាកម្មវត្ថុសម្រាប់ការស្នើសុំប្រកាសដកហូត និងលុបឈ្មោះ ហើយគ្រួសារសម្បទានិកមិនចូល ប្រើប្រាស់ដីមានចំនួន ១៥៧គ្រួសារ មកពីឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ ឃុំថ្មី ដីឡូតិ៍លំនៅឋានមិនទាន់ ប្រើប្រាស់មានចំនួន១១៦, ដីឡូតិ៍កសិកម្ម មិនទាន់ប្រើប្រាស់មានចំនួន១៧១ ។

ឯកឧត្តម វ៉ា ថន បានបន្ថែមទៀតថា៖ ក្រុមការងារមន្ទីរដែនដី មន្ទីរកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង អាជ្ញាធរស្រុក និងឃុំ ត្រូវសហការគ្នា ចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់អនុវត្តន៍នីតិវិធីចុះបញ្ជី ជាដី សហគមន៍ជនជាតិដើមភាគតិច ដើម្បីចៀសវាងការបាត់បង់កេដំណែលរបស់ពួកគាត់ ហើយបងប្អូន ជនជាតិភាគតិចរស់នៅ មានចំនួន ៧ជនជាតិ ។ឯកឧត្តម បានជំរុញ ដល់មន្ទីរអភិវឌ្ឍន៍បទ ជាមួយ អាជ្ញាធរស្រុក ត្រូវរួមគ្នាពន្លឿនការងារ ក្នុងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចណា ដែលមិនទាន់បានចុះបញ្ជី ត្រូវរៀបចំឯកសារ សម្រាប់ការចុះបញ្ជីឱ្យ បានទាន់ពេលវេលា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook