Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រជាពលរដ្ឋខ្មែរប្រមាណ១០០នាក់រស់នៅសហរដ្ឋអាមេរិក បានចេញមកទទួលស្វាគមន៍ ចំពោះវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ប្រជាពលរដ្ឋខ្មែរប្រមាណ១០០នាក់រស់នៅសហរដ្ឋអាមេរិក បានចេញមកទទួលស្វាគមន៍ ចំពោះវត្តមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

…………………………………………………………………………………………………………………………………….

ប្រជាពលរដ្ឋខ្មែរប្រមាណជា ១០០នាក់ រស់នៅសហរដ្ឋអាមេរិក បានចេញមកទទួលស្វាគមន៍ យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៦ និង៦នាទីយប់ ថ្ងៃទី ២១ ខែកញ្ញា ម៉ោងនៅទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៥និង៦នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អសប)លើកទី៧៧ នៅទីស្នាក់ ការកណ្តាល អសប ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាន នៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីតំណាងលោកអគ្គលេខាធិការ អង្គការ សហប្រជាជាតិ, លោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងវត្តមានលោក-លោកស្រី ជាឥស្សរជនការទូត នៃស្ថានតំណាង អចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិជាច្រើនរូប។

នៅពេលអញ្ជើញទៅដល់សណ្ឋាគារស្នាក់នៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍ យ៉ាង ស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា បើទោះបីដឹងថា សម្តេច មិន មាន គម្រោងជួបសំណេះសំណាលដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និង កាណាដាយ៉ាងណាក្តី ក៏ពួកគាត់បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសម្ដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុតជូនចំពោះសម្តេច ជាពិសេសចង់ជួបនិងឃើញដោយផ្ទាល់ថា តើសម្តេចពិតជា មានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដ ឬយ៉ាងណា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋ ដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា។ មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះជាសម្តេចពិត ឬយ៉ាងណា? សម្តេចតេជោ បានអរគុណជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេច នាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅឋានវិញ ប្រកបដោយសុខសុវត្តិភាព។

សូមជម្រាបថា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយក រដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ, ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស, ឯកឧត្តម Jose Ramos Horta ប្រធានាធិបតីទីម័រខាងកើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនឤច ត្រឡប់ ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook