Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្ពុជានឹងបង្ហាញពីសភាពការណ៍ពិតរបស់ខ្លួនដល់បណ្ដាសមាជិកអូឡាំពិកអាស៊ី នាដើមខែតុលាខាងមុខនេះ

កម្ពុជានឹងបង្ហាញពីសភាពការណ៍ពិតរបស់ខ្លួនដល់បណ្ដាសមាជិកអូឡាំពិកអាស៊ី នាដើមខែតុលាខាងមុខនេះ

…………………………………………………………………………………………………………………………………..

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិCAMSOCមានប្រសាសន៍ថា នៅក្នុងឱកាសទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ កម្ពុជានឹងលើកបង្ហាញឱ្យបណ្តាប្រទេសចលនា អូឡំពិកអាស៊ី និងសមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ បានឃើញពីសភាពការណ៍ពិត សន្តិភាព និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ សុខាភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឱ្យ គណៈកម្មការ ជំនាញទាំងអស់ឱ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ឱ្យបានល្អបំផុត ដើម្បី ឱ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិ ។ ឯកឧត្តម បានបន្តថា មហាសន្និបាតនេះ នឹងមានការ អញ្ជើញចូលរួមពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀត ក៏នឹងចូលរួមមហាសន្និបាតនៅកម្ពុជា ជាពិសេសគឺឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាល និងប្រទេសចលនា អូឡាំពិកនានា។ ដូច្នេះ កិច្ចប្រជុំក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ពេលនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ខណៈការបម្រើសេវារបស់សណ្ឋាគារ ម្ហូបអាហារ ជាដើម ក៏ត្រូវបាន លើកកម្ពស់ឱ្យបានល្អប្រសើរផងដែរ។ ជារួមពេលនេះ កម្ពុជាបានត្រៀមរៀបចំរួចរាល់អស់ហើយ សម្រាប់ការ ទទួល ភ្ញៀវអន្តរជាតិក្នុងរង្វង់ ៤០០នាក់។

 

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានសង្កត់ធ្ងន់ថា ការរៀបចំមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាដើមខែក្រោយនេះ នឹងមានកម្មវិធីជាច្រើន ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗ ក្នុងឱកាសបើកមហា សន្និបាត នេះ។ «នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ហើយក៏ជាការលើកកម្ពស់ និងកៀរគរការគាំទ្របន្ថែមពីអន្តរជាតិ ព្រមទាំងបណ្តាប្រទេសទាំងអស់ ដែល បានចូលរួមផ្តល់ការឧបត្ថម្ភគាំទ្រ ឱ្យកាន់តែខ្លាំងក្លានៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកកម្ពុជា គឺជាម្ចាស់នៃការរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដោយកម្ពុជាទទួលបានសិទ្ធិជាផ្លូវការរួចហើយ។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន អះអាងបន្ថែមថា កម្ពុជានឹងធ្វើបដិសណ្ឋារកិច្ចតាមរបៀបកីឡា ក៏ដូចជាការរៀបចំឱ្យស្របតាមស្តង់ដារទទួលខុសត្រូវខាងផ្នែកកីឡា ដោយកីឡាមានឋានានុក្រមកីឡា មានបទបញ្ញត្តិកីឡា ដែលអនុវត្តរួមគ្នារវាងម្ចាស់ផ្ទះកម្ពុជា និងអ្នករៀបចំក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ក្នុងពេលមហាសន្និបាតនោះ កម្ពុជានឹងបង្ហាញចេញនូវវប្បធម៌ ទេសចរណ៍ កីឡា ក្នុងកម្មវិធីជប់លៀង ដែលរៀបចំឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីរឹតចំណងសាមគ្គីភាព អបអរសាទរជាមួយនឹង បណ្តាប្រទេស និងប្រតិភូអូឡាំពិកអាស៊ី-អន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook