Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មី១ខ្សែភ្ជាប់ខេត្តចំនួន៣ សាងសង់សម្រេចបានជាង ៤០ភាគរយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពេលនេះ ផ្លូវជាតិលេខ១០ ដែលមានប្រវែងជាង១៩៧គីឡូម៉ែត្រ ភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបងបានសម្រេច ៤៣,៧៥ភាគរយហើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថា ផ្លូវជាតិលេខ១០ដែលតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុងមានប្រវែងសរុបជាង១៩៨គីឡូម៉ែត្រ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

លោកបន្តថា ផ្លូវនេះនឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់៤៨ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តកោះកុង និងបាត់ដំបងនេះ បានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook