Connect with us

កងកម្លាំងប្រដាប់អាវុធ

ប្រជាពលរដ្ឋប្រកបរបរធ្វើសំបកសាយ៉ ឬ ឡត នៅតែមានការគាំទ្រពីអតិថិជន ហើយអាចរកចំណូលបានគួរសម

ប្រជាពលរដ្ឋប្រកបរបរធ្វើសំបកសាយ៉ ឬ ឡត នៅតែមានការគាំទ្រពីអតិថិជន ហើយអាចរកចំណូលបានគួរសម

………………………………………………………………………………………………………………………………..

បាត់ដំបង៖ ប្រជាពលរដ្ឋបីគ្រួសាររស់នៅភូមិអូរចារសង្កាត់អូរចារក្រុងបាត់ដំបង ប្រកបរបរធ្វើសំបកសាយ៉ឬឡតនិងនំឆាងប៉ពាមានការកាក់កបគួរសមពិសេសលក់ដាច់ខ្លាំងក្នុងរដូវសំបូរពិធីមង្គល ការដែលអ្នកទិញកម្ម៉ង់ យក ធ្វើជាអាហារគ្រឿង ក្លែមសម្រាប់ទទួលភ្ញៀវ ។

អ្នកស្រី សែម ស្រី ប្រកបរបរនេះប្រមាណ១០ឆ្នាំមកហើយបានរៀបរាប់ថាក្នុងមួយថ្ងៃអ្នកស្រី ធ្វើត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ដោយប្រើរយៈពេលចាប់ពី ម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ។ ចំណែកការលក់វិញ អ្នកស្រីថា មាន ម៉ូយ ចាំមកយកជាស្រេច ។ ដោយក្នុងមួយថ្ងៃអ្នកស្រី អាចរកចំណូលបាន ៦ម៉ឺនរៀល បន្ទាប់ពីផាត់តម្លៃចំណាយផ្សេងៗ ។

របៀបធ្វើវិញ សំបកនំឆាងប៉ពា ,សាយ៉ និង ឡត នេះវិញ អ្នកស្រីថា  ការលាយម្សៅកុំឱ្យជ្រាយ ឬ រឹងពេក បើមិនដូច្នោះ ទេ យើង ចាក់មិនបានស្អាតឡើយ ហើយភ្លើងក៏មិនត្រូវឱ្យក្តៅពេកដែរ វាអាចដាច់ខូចទ្រង់ទ្រាយ ។ ម្យ៉ាងទៀត អ្នកស្រីថា ការចាប់ម្សៅ ទាល់តែប្រសព្វ ហាត់ធ្វើ ទើបយើងអាច ចាក់សំបកនំបានល្អ ។

ចំណែក អ្នកស្រី ហ៊ួ សុភាព ប្រកបរបរនេះដែរ រយៈពេលប្រមាណ ២០ឆ្នាំ មកហើយ បានលើកឡើងថា សព្វថ្ងៃនេះ សំបក សាយ៉ ឬឡត សំបូរ អថិតិជន កម្ម៉ង់ ច្រើនគួរសម  ។ អ្នកស្រីថាការកម្ម៉ង់ច្រើន នៅក្នងរដូវសំបូរ ពិធី រៀបមង្គល ការ  ដែលលក់ខ្លាំង រហូត ៥០០ គីឡូក្រាម ហើយអតិថិជន ក្នុងខេត្ត និង តាមបណ្តាខេត្តនានា ដូចជា ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ជាដើម។

ប៉ុន្តែសព្វថ្ងៃនេះ អ្នកស្រីថា ធ្វើសំបក ឡត ឬសាយ៉ ត្រឹម ១០០ គីឡូក្រាម តែប៉ុណ្ណោះ តាមការកម្ម៉ង់ រៀងរាល់ថ្ងៃ ។ ចំណែកតម្លៃវិញ សំបក សាយ៉ ឬឡត ១ គីឡូក្រាម ៨០០០ រៀល  ហើយក្នុងមួយថ្ងៃ អ្នកស្រី អាច ចំណេញ បាន ប្រមាណជាង ១០ ម៉ឺនរៀល គិតជាធម្យម ក្រោយទូទាត់ តម្លៃចំណាយ ទិញម្សៅមី កម្មករ  និងចំណាយផ្សេងៗទៀត ។បន្ថែមលើសពីនេះ អ្នកស្រី របរធ្វើ សំបក សាយ៉ ឬឡត និងនំឆាងប៉ពា   ថ្វីបើធ្វើដោយដៃ តែមានការគិតគូរពីអនាម័យ ជាចំបង មិនប្រើសារធាតុគីមី និង អ្នកអង្គុយចាក់ បានពាក់ស្រោមដៃ និង  ឱ្យស្អាត  ជាមុន ។ ដូច្នោះថា សូមបងប្អូននិយម បរិភោគ នំឆាងប៉ពា សាយ៉ និង ឡត កុំមានការបារម្ភអី ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook