Connect with us

ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​នឹង​ឈាន​ដល់​កម្រិត​មុន​ជំងឺ​រាតត្បាត​

(រាជធានីភ្នំពេញ) មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតមុនការរាតត្បាតនៃកូវីដ-១៩ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ក្នុងយុគសម័យមុនជំងឺរាតត្បាត ប្រទេសកម្ពុជាបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩ ដែលរកចំណូលបាន ៤.៩២ ពាន់លានដុល្លារ។

ឯកឧត្តម តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់សន្និសីទសារព័ត៌មានថា “វិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញគួរឱ្យកត់ សម្គាល់ ហើយត្រូវបានគេព្យាករណ៍ថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់នៅឆ្នាំ ២០២៦ ឬ ២០២៧ និងរហូតដល់ ៧.៥ លាននាក់នៅឆ្នាំ ២០២៨”។

ឯកឧត្តម តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមាប្រសាសន៍បន្តថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ ព្រះរាជាណាចក្របាទទួលភ្ញៀវអន្តរជាតិជិត ១ លាននាក់ កើនឡើង ៧២០ភាគរយ បើធៀបនឹងឆ្នាំមុន។

ឯកឧត្តម​បាន​បន្ថែម​ថា​៖ «​យើង​សង្ឃឹម​ថា​កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​ ១,៥ ​លាន​ដល់​ ២ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០២២​។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែល ជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ សំណង់ និងអចលនទ្រព្យ និងកសិកម្ម។

បច្ចុប្បន្នព្រះរាជាណាចក្រមានសណ្ឋា គារចំនួន ៧២៤ ផ្ទះសំណាក់ចំនួន ២,១២២ ភោជនីយដ្ឋានចំនួន ២,៥៨១ ហាងម៉ាស្សាចំនួន ៣៨០ និងភ្នាក់ងារទេសចរណ៍ចំនួន ៦១៦ ព្រមទាំងហាងខារ៉ាអូខេ និងឌីស្កូមួយចំនួនផងដែរ។

ព្រះរាជាណាចក្រកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតំបន់បេតិកភណ្ឌពិភពលោកចំនួនបីគឺ ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារ និងរមណីដ្ឋានបុរាណសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។

ក្រៅពីនេះ ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៥០ គីឡូម៉ែត្រ ដែលលាតសន្ធឹងកាត់ខេត្ត ភាគនិរតីចំនួន ៤៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook