Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តម កង សៅគុណ បាននាំយកទូកម៉ាស៊ីន១គ្រឿងដើម្បីបម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រា

ព្រះវិហារ ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមកងសៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកជ័យសែន បាននាំយកទូកម៉ាស៊ីន១គ្រឿង សម្រាប់បម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រាស្រុកជ័យសែនខេត្តព្រះវិហារ ដែលទទួលរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀង។

ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលង់ផ្លូវថ្នល់ ស្រែចម្ការ ពិបាកក្នុងការធ្វើដំណើរ ហើយប្រជាពលរដ្ឋមួយចំនួនមានការខ្វះខាតផងនោះ ទើបឯកឧត្តម កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកជ័យសែន បាននាំយកទូកម៉ាស៊ីន១គ្រឿងទៅបម្រើប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំពុទ្រា ងាយស្រួលក្នុងការធ្វើដំណើរឆ្លងទៅមក។

ឯកឧត្តម បានបញ្ជាក់ថា ទូកមួយគ្រឿងខាងលើនេះ ដាក់សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការឆ្លងទៅមក និងសម្រាប់នៅពេលមានបញ្ហាកើតឡើងជាយថាហេតុ ក្រុមការងារអាចជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះ ព្រោះទឹកជំនន់មិនអាចប្រាប់យើងឱ្យបានដឹងមុននោះទេ ហេតុដូចនេះហើយត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងមើលថែកូនចៅឱ្យបានល្អការពារកើតមានគ្រោះថ្នាក់អ្វីមួយកើតឡើងដោយយើងមិនបានដឹងមុន ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook