Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងលេីកទិសដៅការងារភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

 

ក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត​ កំពង់ចាម បានបើក កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងលេីកទិសដៅការងារភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំសរសេរ១០០ សម្តេចតេជោ ក្រុងកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ០២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ខែ មករា ឆ្នាំ២០២១។

កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងឯកឧត្ដម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាប្រធាន-អនុប្រធានក្រុមការងារចុះជួយស្រុក-ក្រុង ឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម ឯកឧត្តម អនុប្រធាន-សមាជិកអចិន្រ្តៃយ៍- សមាជិក សមាជិកាគណបក្សខេត្ត និងមន្ត្រីពាក់ព័ន្ធចូលរួមប្រមាណជាង ៣៥០នាក់។

កម្មវិធីនេះបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយក្រុមការងារទាំងអស់ បានប្តេជ្ញាបន្តសកម្មភាពការងារអោយ ល្អប្រសើរបន្ថែមទៀតសំរាប់ឆ្នាំនេះ និងចូលរួមឥតងាករេជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព អោយបានគង់វង្សយូរអង្វែងតរៀងទៅ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook