Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រំលឹកដល់ពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ៥ចំណុច ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាព ពីការឆ្លងជំងឺផ្ដាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ចំណុចសំខាន់ៗទាំង ៥ចំណុចនោះរួមមាន៖

១.ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមាន សុវត្ថិភាពល្អ និងចម្អិនបានឆ្អិនល្អ ។

២.គួរតែជៀសវាង ការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច ) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វ នៅតាមកសិដ្ឋានចិញ្ចឹម សត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមក សត្វបសុបក្សី ឬសត្វដទៃទៀត។

៣.ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀម លក្ខណៈទុកជាមុនពីចម្ងាយ ចៀសវាងការកកស្ទះ ឬការកកកុញ មនុស្សច្រើន នៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃតែ មួយ ឬក្នុងថ្ងៃមានពិធី ជាដើម។

៤.បើសង្ស័យថាឆ្លងវីរុសផ្ដាសាយបក្សី ដោយរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទមកលេខ ទូរស័ព្ទទាន់ហេតុការណ៍១១៥។

៥.អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការ អនុវត្តវិធានការការពារ នៅតាមកសិដ្ឋាន ទីផ្សារ ជាពិសេសទីផ្សារលក់បសុបក្សីរស់ ឲ្យបានម៉ាត់ចត់ដើម្បីជៀសផុតពី ការផ្ទុះជំងឺផ្តាសាយបក្សីក្នុងសហគមន៍ខ្លួន។

ទន្ទឹមគ្នានោះលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានប្រកាសក្រើនរំលឹក ដល់ប្រជពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការ បង្ការការចម្លងជំងឺផ្ដាសាយក្សី ដែលអាចកើតមានជាយហេតុ ដូច្នេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ លាងដែឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី នៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ ឬកន្លែងដែលគេដឹងថា មានវិរុ សកំពុងចរាចរ កុំបរិភោគ សត្វបសុបក្សីឈឺឬងាប់ និងរាល់សត្វបសុបក្សីដែល ធ្វើសំរាប់បរិភោគត្រូវចម្អិនឲ្យឆ្អិនល្អ និងត្រូវប្រាកដថា លោកអ្នកបានលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគ និងបន្ទាប់ពីបានប៉ះពាមួយសត្វប សុបក្សី»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook