នៅវេលាព្រឹកម៉ោង ៩ ព្រឹក ថ្ងៃសុក្រ៤រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹង ថ្ងៃ ទី ១៤ ខែតុលា ឆ្មាំ ២០២២
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត មហានន្ទិយារាម(ហៅវត្តខ្សាច់ប្រឆេះក្រោម)បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែត្រៃចីវរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុង ព័ទ្ធសីមា វត្តមហានន្ទិយារាម ភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ។
អង្គកឋិនទាននេះប្រព្រឹត្តិទៅ ក្រោម អធិបតីភាពលោក ជំទាវ ឧកញ្ញ៉ា មហឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ណៃ និង គណៈពង្រឹង មូលដ្ឋានភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា។
នឹងហែហមអមមហាពុទ្ធបរិស័ទគ្រប់ទិសទី ដង្ហែមកថ្វាយ ប្រគេន ព្រះសង្ឃប្រកបដោយចិត្តសទ្ធាដ៏ក្រៃលែង ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តមហានន្ទិយារានាឪកាសពេលនេះ។
អង្គកឋិនព្រះរាជទាន នេះពិតជាបានចូលរួមចំណែកដ៏ថ្លៃថ្លាបំផុតក្នុងវិស័យប្រះពុទ្ធសាសនា និងការផ្តល់ការរអប់រំផ្លូវចិត្ត ក៏ដូចជាធ្វើបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរក្រោមការដឹកនាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា អង្គកឋិននេះធ្វើឡើងដើម្បី ប្រមូលបច្ច័យកសាង សាលាឆាន់ និង សមណង់ព្រះពុទ្ធសានា ទុកជាកេរ្តិ៍មរតកដល់ប្រជាពុទ្ធបរិស័ទនិងទុកជាសម្បត្តិព្រះពុទ្អសាសនាតរៀងទៅ។
អ្នកផ្តើមបុណ្យ
លោក ជំទាវ ឧកញ្ញ៉ា មហឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ណៃ និង គណៈពង្រឹង មូលដ្ឋានភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា។
និងព្រះសង្ឃ អាចារ្យ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត មហានន្ទិយារាម(ហៅវត្តខ្សាច់ប្រឆេះក្រោម)ទាំងអស់
ទំនាក់ទំនង តាមលេខ ទូរស័ព្ទ ០៩៧ ២៨៨ ៧





