Connect with us

ព័ត៌មានជាតិ

វត្ថុបុរាណ​ខ្មែរ​ចំនួន​ជាង ១០០ រូប​ ធ្វើ​ពី​ថ្ម ​និង​សំរឹទ្ធ ​រួម​ទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​

(ភ្នំពេញ)៖ បើតាមសេចក្តី​ជូន​ព័ត៌មានរបស់ ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ​ ស្តីពី​ការ​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​ ដែល​បាន​បាត់បង់​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ បានឲ្យដឹងថា​បន្ទាប់ពី​ដំណើរការ​ចរចា​អស់​ជាង​បី​ឆ្នាំ​មក ​ក្រុម​គ្រួសារ​របស់​លោក​ Douglas Latchford​ បាន​ព្រមព្រៀង​បញ្ជូន​វត្ថុបុរាណ​ខ្មែរ​ទាំងអស់ ​ដែល​បាន​កាន់កាប់​រក្សាទុក​ មក​ប្រគល់​ជូន​កម្ពុជា​វិញ​។

តាមសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា វត្ថុបុរាណ​ខ្មែរ​ចំនួន​ជាង ១០០រូប​ ដែលធ្វើ​ពី​ថ្ម​ និង​សំរឹទ្ធ ​រួម​ទាំង​សម្បត្តិ​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។

សេចក្តីជូនដំណឹងដែលនោះ បានបន្តថា ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​បញ្ជូន​ត្រឡប់មកវិញ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​នា​ថ្ងៃទី ១៨ ខែកញ្ញា​ឆ្នាំ ២០២០ ។

បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានចំបងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីមាតុភូមិនិងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ដែលបាត់បង់។

ដោយឡែកបើតាមឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា ការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏វិសេសវិសាលនេះ គឺស្របតាមបំណងប្រាថ្នារបស់ឪពុកលោក សម្តេច សុខ អាន ក្នុងបុព្វហេតុថែរក្សាវប្បធម៌ខ្មែរ និងលើកស្ទួយមោទកភាពចំពោះប្រវត្តិសាស្ត្រជាតិ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook