(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅកាន់កន្លែងហ្វឹកហ្វឺនភាគខាងលិចនៃប្រទេស ដើម្បីលើកទឹកចិត្តដល់ទាហានបម្រុង ដែលកំពុងចូលរួមក្នុងការហ្វឹកហ្វឺនយោធានៅទីនោះ ថែមទាំងបានបាញ់សាក ល្បងអាវុធវែងដោយផ្ទាល់ដៃថែមទៀតផង នេះតាមព័តមានដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅ រសៀល ថ្ងៃ សុក្រ ទី ២១ ខែតុលាឆ្នាំ២០២២។

យោងតាមទូរទស្សន៍ RTរបស់រុស្ស៊ី ប្រធានាធិបតីពូទីន និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergey Shoigu បានទៅទស្សនាកន្លែងហ្វឹកហ្វឺនយោធាក្នុងតំបន់ Ryazan កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសង្កេតមើលការរៀបចំកងកម្លាំងបម្រុងដើម្បីជាការលើកទឹកចិត្តផងដែរ។
គួរររំលឹកថាក្នុងអំឡុងពេលនៃដំណើរចុះទៅត្រួតពិនិត្យមើលនេះ ចៅហ្វាយវិមានក្រឹមឡាំង ត្រូវបានបង្ហាញជូនពីឧបករណ៍ស្តង់ដារដែលផ្តល់ឱ្យទាហាន ដែលរួមមាន៖ ឯកសណ្ឋានយោធា មួកសុវត្ថិភាព និងអាវការពារគ្រាប់កាំភ្លើង។
ប្រធានាធិបតីរុស្ស៊ីលោកពូទីនបាននិយាយនៅពេលដែលមន្រ្តីយោធាជាច្រើនបង្ហាញគាត់ នូវស្បែកជើងកវែងរបស់ទាហាន និងប្រាប់អំពីកង្វះខាតឧបករណ៍ចំពេលមានបទបញ្ជាចល័តផ្នែកដែលកំពុងបន្ត យ៉ាងដូច្នេះថា៖ «នេះគឺជាបញ្ហាចម្បងពិតប្រាកដ»។
ប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រី Shoigu បានជួបជាមួយទាហាន និងបានទៅទស្សនាកន្លែងបាញ់នៅតំបន់ហ្វឹកហាត់។ ក្នុងអំឡុងពេលនោះ លោក ពូទីន ក៏បានប្រើកាំភ្លើង SVD ដើម្បីសាកល្បងបាញ់ និងពិនិត្យមើលភាពត្រឹមត្រូវនៃអាវុធហ្វឹកហាត់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកញ្ញា ប្រទេសរុស្ស៊ីបានប្រកាសពីការចល័តផ្នែកខ្លះនៅក្នុងប្រទេស ដើម្បីបង្កើនសកម្មភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ជាពិសេស ទីក្រុងមូស្គូ បានស្វែងរកការជ្រើសរើសទាហានចំនួន 300,000 នាក់ ដោយផ្តល់អាទិភាពដល់អ្នកដែលមានការហ្វឹកហ្វឺនយោធា និងបទពិសោធន៍ប្រយុទ្ធពីមុន។
រហូតមកដល់ពេលនេះ មនុស្សជាង 220.000 នាក់ បានចុះបញ្ជីក្នុងជួរកងទ័ព។ នៅថ្ងៃទី១៥ ខែតុលា ប្រធានាធិបតីពូទីន ក៏បានប្រកាសថា បញ្ជាការចល័តមួយផ្នែកត្រូវបានរួចរាល់ហើយៗ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះជាំអ្វីដែលលោកខាងហៅថាជាការដើរដល់ផ្លូវទាល់របស់លោក ពូទីន នាពេលនេះ៕





