ខេត្តព្រះវិហា ៖ ឃាត់ខ្លួនម្ចាស់រថយន្តជាជនជាតិខ្មែរ និងជនជាតិចិនចំនួនប្រុស៤នាក់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥ នឹង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅភូមិ កំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីឯកឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងរងខេត្តព្រះវិហារ និងជាមេបញ្ជាការទិសស្រុកឆែប ដោយមានការសង្ស័យថាមានជនជាតិចិនលួចឆ្លងដែនខុសច្បាប់ បានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកសឹករងឆែបដឹកនាំដោយលោកអនុសេនីទោ រស់ សារុន និងលោកវរៈសេនីយ៍ត្រី ថោង ស៊ីថា លោកអិតសុវណ្ណារដ្ឋ បានចុះធ្វើសកម្មភាពល្បាតក្នុងភូមិសាស្រ្តភូមិកំពង់ស្រឡៅ បានឃាត់រថយន្តមួយគ្រឿងម៉ាក(ហៃលេនដឺ) ស្លាកលេខ ភ្នំពេញ ២AY ៤៩៧១ នៅចំណុចWA(15382 68318)បើកបរដោយឈ្មោះម៉ែន ចលនា ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិដងទង់ ឃុំដំបូខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ក្នុងរថយន្តមានជនជាតិចិនប្រុស 4នាក់ដែលបានធ្វើសម្មភាពលួចឆ្លងដែនទៅប្រទេសឡាវ តាមចម្លើយសារភាពរបស់ម្ចាស់រថយន្តបានអោយដឹងថា(ឈ្មោះ សាន រ៉េត )ជាមេខ្លោងជួញដូរជនជាតិចិនឆ្លងដែនខុសច្បាប់។

បច្ចុប្បន្ន ម្ចាស់ រថយន្ត និង ជនជាតិ ចិន ប្រុស ៤នាក់ បាន ធ្វេី កំណត់ ហេតុ ផ្ទេរ ប្រគល់ ជូន ស្នងការដ្ឋាន នគរបាល ខេត្ត ព្រវិហារ ចាត់ការ តាម នីតិវិធី ច្បាប់ ។