Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រធានាធិបតីអាមេរិក ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា

រដ្ឋាភិបាលទីក្រុងវ់ាស៊ីនតោន​  ក្រោមការដឹកនាំបស់ លោកប្រធានា ធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារដណ្ដើម អំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រី ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក បៃដិន ថា  សហរដ្ឋអាមេរិកដកទណ្ឌកម្មពី មីយ៉ាន់ម៉ា ដើម្បីប្រជាធិបតេយ្យ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន អាមេរិកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្មឡើងវិញ។ លោកបានថ្លែថងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយបាន ថ្កោលទោសផងដែរចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ជាមួយការបញ្ជាក់ថា ការប្រើកម្លាំងបាយនឹងមិន អាចយកឈ្នះឆន្ទៈរបស់ប្រជាជន ឬក៏អាចលុបចោលលទ្ធផលបោះឆ្នោតដែលគួរឱ្យទុកចិត្ត បាននោះទេ។

ក្រោយការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រីជាច្រើននាក់ យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយសន្យាថានឹងរៀបចំការបោះឆ្នោតដ៏យុត្តិធម៌មួយ បន្ទាប់ពីបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។ ប៉ុន្តែ លោកស្រី ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារធ្វើឡើងដោយយោធា។

ប្រវត្តិតស៊ូខ្លះៗរបស់លោកស្រី  អង់ សានស៊ូជី..

បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសដែលជា
សាកលវិទ្យាល័យឈានមុខគេលើពិភពលោក មាន​ ស្វាមីជាជនជាតិអង់គ្លេស ប៉ុន្តែលោកស្រីមានមោទនភាព
ចំពោះជាតិខ្ពស់ ស្លៀកពាក់តែងខ្លួនដោយឈុតភូមាគ្រប់ពេលដោយមិនគិតថាវាហួសសម័យ ។

មិនថាធ្វើដំណើរទៅបរទេស លោកស្រីដើរយ៉ាងស្ងៀមស្ងាត់ និងធ្វើសុន្ទរកថាដោយសម្លៀកបំពាក់ភូមាយ៉ាងស្រស់ស្អាត ។

លោកស្រីតែងតែប្រាប់ដល់ជនបរទេសថា៖“ ខ្ញុំ ជាជនជាតិភូមា ខ្ញុំស្រឡាញ់ប្រទេសភូមារបស់ខ្ញុំ “ លោកស្រីមិនដែលជេរប្រមាថប្រទេសរបស់ខ្លួនអោយបរទេសស្តាប់នោះទេ ។

ទោះបីរដ្ឋាភិបាលរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបោកបញ្ឆោតការបោះឆ្នោតដោយប្រកាសថា ការបោះឆ្នោតត្រូវបានចាត់ទុកជាមោឃៈ ទាំងដែលលោកស្រី បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេលជាង១០ឆ្នាំក៏ដោយ……។

បន្ទាប់ពីលោកស្រីត្រូវបានដោះលែងលោកស្រីមិនដែលគិតពីការសងសឹកទេ មិនដែលបានចេញមកខាងក្រៅដើម្បីធ្វើយុទ្ធនាការជេរររបបយោធាដើម្បីឱ្យប្រជាជនស្តាប់ដោយធ្វើឱ្យខ្លួនលោកស្រីមើលទៅជាល្អដើម្បីបង្កើតការស្អប់ខ្ពើមបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងប្រជាជនភូមា ។

លោកស្រីបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីអភិវឌ្ឍប្រទេសដើម្បីឱ្យប្រទេសនេះឈានទៅមុខ។

លោកស្រីបាននិយាយថា …បោះបង់ចោលអតីតកាលដ៏ជូរចត់នៅខាងក្រោយ
ផ្តោតលើការអភិវឌ្ឍប្រទេស ។ ឥឡូវនេះកំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាមានការកើនឡើង ។

ប៉ុន្តែជាអកុសល មកដល់ថ្ងៃ ទី ១ ខែកុម្ភះ ប្រទេស មីយ៉ាន់ម៉ា បានធ្លាក់ចូលរបបយោធាជាថ្មីម្តងទៀត​ ដែលយោធាបានឡេីងគ្រប់គ្រងអំណាចទាំងអស់ ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ការផ្ទេរអំណាច​ឱ្យ​ប្រមុខ​យោធា​។ សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​ប្រទេស​មាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធានាធិបតី Win Myint និង​សមាជិក​សំខាន់ៗ​របស់​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវ​ចាប់ខ្លួន​ដោយ​យោធា​។​
តាមរយៈ​ការផ្សាយ​តាមទូរទស្សន៍ជាតិដែលត្រូវបានគ្រប់គ្រងដោយោធា​ អំណាច​រដ្ឋទាំងអស់ត្រូវផ្ទេរឱ្យអគ្គបញ្ជាការកងទ័ពឧត្តមសេនីយ៍​ មីន​ អ៊ុងឡាំង​ ហេីយបានប្រកាស​ ដាក់ប្រទេសមីយ៉ាន់ម៉ា​ ក្នុងភាពអាសន្នរយ:ពេលមួយឆ្នាំ​ ដែលចុះហត្ថលេខាដោយ​ប្រធាធិបតីបណ្តោះអាសន្ន​ Myint Swe។

ប្រព័ន្ធ​ទំនាក់ទំនង​ដូចជា​ ទូរស័ព្ទ​ អុីនធេីណែន​ ទូរទស្សន៍​ វិទ្យុ​ ត្រូវបានកាត់ផ្តាច់ទូទាំងប្រទេស​ភ្លាមៗ​ លេីកលែងតែWifiនៅការិយាល័យយោធា។

សូមរំលឹក​ថា លោកស្រី ស៊ូជី ដែលមានវ័យ៧៥ឆ្នាំ បាន​កាន់អំណាច​នៅមីយ៉ាន់ម៉ា​នៅក្នុង​ការបោះឆ្នោតឆ្នាំ២០១៥ បន្ទាប់​ពី​លោកស្រី​បាន​ជាប់ឃុំខ្លួន​ក្នុងផ្ទះ​អស់រយៈពេលជាច្រើនឆ្នាំដោយ​រដ្ឋអំណាចយោធា ហើយ​បាន​ទទួលពាន​រង្វាន់ណូបែលសន្តិភាព​ផងដែរ។ ប៉ុន្តែ​គេបានដកហូតពានរង្វាន់នេះវិញ បន្ទាប់ពី​លោកស្រី​ត្រូវបានរិះគន់ពាក់ព័ន្ធនឹងការបង្ក្រាប​ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងឆ្នាំ២០១៧។ក្នុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ គណបក្សរបស់លោកស្រី​បាន​ឈ្នះការបោះឆ្នោតលើសលុប ហើយធ្វើឱ្យប៉ះពាល់​ដល់​គណបក្ស​ដែលគាំទ្រ​ដោយ​ពួកយោធា។
យោធាមីយ៉ាន់ម៉ា បាន​អះអាងកាលពីថ្ងៃសៅរ៍កន្លងទៅថា​ ខ្លួន​នឹង​ការពារ និងគោរព​តាមរដ្ឋធម្មនុញ្ញ ហើយអនុវត្តតាមច្បាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook