Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារដណ្ដើម អំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រី ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន ក៏បានថ្កោលទោសផងដែរចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ជាមួយការបញ្ជាក់ថា ការប្រើកម្លាំងបាយនឹងមិន អាចយកឈ្នះឆន្ទៈរបស់ប្រជាជន ឬក៏អាចលុបចោលលទ្ធផលបោះឆ្នោតដែលគួរឱ្យទុកចិត្ត បាននោះទេ។ លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកដកទណ្ឌកម្មពី មីយ៉ាន់ម៉ា ដើម្បីប្រជាធិបតេយ្យ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ន អាមេរិកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្មឡើងវិញ។

គួរបញ្ជាក់ថា ក្រោយការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រីជាច្រើននាក់ យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយសន្យាថានឹងរៀបចំការបោះឆ្នោតដ៏យុត្តិធម៌មួយ បន្ទាប់ពីបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។ ប៉ុន្តែ លោកស្រី ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារធ្វើឡើងដោយយោធា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook