រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ចំនួន៤ហិកតា ស្ថិតនៅជាប់ភាគខាងលិចនៃទីតាំងដី របស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងមុខងារសាធារណៈ ៕
