Connect with us

ព័ត៌មានជាតិ

ប្រធានសាលាដំបូងខេត្តតាកែវ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជម្រុញដល់ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាល ត្រូវពន្លឿននិងដោះស្រាយសំណុំរឿងកុំឱ្យកកស្ទះ

តាកែវ៖ បើទោះបីជាយុទ្ធនាការដោះស្រាយការកក់ស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្តរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវបានបិទបញ្ចប់យ៉ាងណាក៍ដោយ ក៍ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត និងឯកឧត្តមប្រធានសាលាដំបូងខេត្តតាកែវ បានក្រើនរំលឹកទៅដល់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានរដ្ឋបាល ត្រូវពន្លឿន និងដោះស្រាយសំណុំរឿងកុំឱ្យកកស្ទះ ។

ថ្លែងនៅក្នុងសន្និបាតបូកសរុបការអនុវត្តការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានមានប្រសាសន៍ថា កិច្ចការងារពន្លឿន និងដោះស្រាយសំណុះរឿងមិនឱ្យមានភាពយឺតយ៉ាវ ក៏ដូចជាឆាប់បញ្ចប់សំណុំរឿង នីមួយៗកុំឱ្យនៅយូរ វាជាតួនាទីរបស់យើង ក្នុងនាមជាព្រះរាជអាជ្ញា ក្រឡាបញ្ជី រួមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឱ្យការងារនេះ ក្លាយជាការងារដែលយើងអនុវត្តឱ្យបានជារៀងរាល់ថ្ងៃ និងឆាប់រហ័ស ពោលគឺជំនុះជម្រះរឿងក្តីឱ្យបានចប់សព្វ ។

ឯកឧត្តម ជីវ ចាន់តារា បានថ្លែងបន្តថា ការអនុវត្តកិច្ចការងារលើការពន្លឿន និងដោះស្រាយសំណុំរឿងកុំអោយកកស្ទះនេះ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា យកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ក្នុងស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ដើម្បីឱ្យការងាររបស់យើងបានពន្លឿន ដោះស្រាយសំណុំរឿង ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាពចំពោះភាគីដើមបណ្ដឹងនិងចុងបណ្ដឹង ។

ជាមួយគ្នានេះដែរ ឯកឧត្តម ជីវ ចាន់តារា ក៏បានណែនាំបន្ថែមទៀតទៅដល់ ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីទាំងអស់ដែលបម្រើការនៅសាលាដំបូង ត្រូវប្រកាន់ភ្ជាប់នូវអកប្បកិរិយាថ្លៃថ្នូរ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ទាំងនៅក្នុងពេលបំពេញការងារ និងនៅក្រៅការងារ ព្រោះយើងម្នាក់ៗជាមន្រ្តីរាជការ ជាអ្នកអនុវត្តច្បាប់ ត្រូវប្រកាប់ភ្ជាប់នូវសីលធម៌ និងសេចក្តីថ្លៃថ្នូរខ្ពស់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ ក៏បានក្រើនរំលឹក ក៏ដូចជាណែនាំបន្ថែមទៀតផងដែរ ទៅដល់ចៅក្រម ក្រឡាបញ្ជី ក៏ដូចជាមន្រ្តីនៅលេខាធិការដ្ឋានរដ្ឋបាល ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋដែលជាភាគីកូនក្តី ឱ្យបានត្រឹមត្រូវទៅតាមតួនាទី ឋានៈដែលច្បាប់បានកំណត់ ពិសេសមិនត្រូវធ្វើការដោយភាពលំអៀងជាដាច់ខាត ត្រូវធ្វើដោយស្មើរភាព ត្រឹមត្រូវតានីតិវិធីច្បាប់ជាធរមាន ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook