Connect with us

ព័ត៌មានទាន់ហេតុការណ៍

កាន់តែធ្ងន់ធ្ងរ! វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីចំនួន៣​ប្រភេទ ​ត្រូវបាន​គេ​រកឃើញ​នៅ​ទ្វីបអាមេរិក​

អាមេរិក ៖ លោកស្រី Carissa Etienne ប្រធាន​អង្គការ​សុខភាព​អាមេរិកាំង Pan American បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ ​​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​៣​ប្រភេទ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន២០ នៅ​ទ្វីបអាមេរិក ដែល​បង្កើន​ការព្រួយបារម្ភ​អំពី​ការឆ្លង​ខ្ពស់​។​ នេះ​បើ​យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ិន​ហួរ​។​

​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ការពារ​និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក បាន​បង្ហាញថា​សហរដ្ឋ​អាមេរិក​បាន​កត់ត្រា​ការឆ្លង​ចំនួន ៥៤៦ ករណី​នៃ​ការឆ្លង​ថ្មី​នៅក្នុង​រដ្ឋ​យ៉ាងហោចណាស់​ចំនួន​៣៣ នៅ​សហរដ្ឋអាមេរិក​គិត​ត្រឹម​ថ្ងៃ​អង្គារ​។​

​ភាគច្រើន​នៃ​ករណី​ទាំងនេះ​គឺមាន ៥៤១​ករណី​​បណ្តាលមកពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​ត្រូវបាន​គេ​ស្គាល់​ថា B.1.1.7 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​អង់គ្លេស​។​ ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៣ ករណី​ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ដែលមាន​ឈ្មោះថា B.1.351 និង ២ ករណី​ជា វីរុស P.1 ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

​លោកស្រី Etienne បាន​និយាយថា​ប្រជាជន​ជាង​១,៨ លាន​នាក់​នៅ​ទ្វីបអាមេរិក​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជំងឺ​កូ​វីដ​១៩​ហើយ​ជាង ៤៧.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​កាលពី​សប្តាហ៍​មុន​។​នៅ​អាមេរិក​ខាងជើង​ករណី​ឆ្លង​កូ​វីដ​១៩​មានការ​ថយចុះ នៅ​សហរដ្ឋអាមេរិក និង កាណាដា ខណៈពេល​នៅ​ម៉ិច​ស៊ិ​កូ​ករណី​ឆ្លង​និង​ស្លាប់​នៅតែ​បន្ត​កើនឡើង​។​

​លោកស្រី​បាន​ព្រមាន​ថា​ផលប៉ះពាល់​សុខភាព​សង្គម​និង​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩ គឺ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ស្ត្រី​និង​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វិសមភាព​យេនឌ័រ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook