Connect with us

ព័ត៌មានទាន់ហេតុការណ៍

កាន់តែធ្ងន់ធ្ងរទៅហើយមីយ៉ាន់ម៉ា! មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតហើយក្នុងគណបក្សលោកស្រី អង់សាន ស៊ូជី ត្រូវបានចាប់ខ្លួន

ប្រទេសមីយ៉ាន់ម៉ា៖ លោក Win Htein អាយុ ៧៩ ឆ្នាំ​ ដែលជាជំនួយការដ៏សំខាន់របស់ លោកស្រី​ អ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសុក្រនេះតែម្ដង ដែលក្រោយពីការចាប់ខ្លួនលោកអាចនឹងត្រូវផ្តន្ទាទោសជាអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដណាមួយក៏ដោយ។​ នេះបើយោងតាមការចុំផ្សាយរបស់សារព័ត៌មាន Aljazeera 

ជាមួយគ្នានេះដែរ លោក Win Htein ត្រូវបានគេនាំខ្លួនចេញពីផ្ទះរបស់គាត់នៅក្នុងទីក្រុង យ៉ាំងហ្គោន នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយលោកបានបញ្ជាក់ពីការចាប់ខ្លួនរបស់លោកនៅក្នុងបទសម្ភាសន៍ខ្លីមួយជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយនិយាយថា​ លោកត្រូវបានប៉ូលីសនាំតាមរថយន្តពីទីក្រុង​ Yangon​ ឆ្ពោះទៅរដ្ឋធានី Naypyidaw។

ក្នុងពេលព្រឹកព្រហាមថ្ងៃសុក្រនេះដែរ លោក Win Htein បានខលទូរសព្ទទៅកាន់ BBC ​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ខ្លួនគាត់កំពុងត្រូវបានឃុំខ្លួនក្រោមច្បាប់បះបោរដែលអាចត្រូវផ្តន្ទាទោសជាអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិតថ្វីបើលោកមិនបានប្រាប់ពីការចោទប្រកាន់ពិតប្រាកដណាមួយក៏ដោយ។ លោកក៏បានបន្ថែមទៀតថា ពួកគេមិនចូលចិត្តអ្វីដែលខ្ញុំបាននិយាយនោះទេ ពួកគេខ្លាចអ្វីដែលខ្ញុំកំពុងនិយាយ ដោយលោកបានសង្កត់ធ្ងន់ថា៖«យើងត្រូវបានគេធ្វើបាបជាបន្តបន្ទាប់អស់រយៈពេលជាយូរមកហើយ ខ្ញុំមិនដែលខ្លាចពួកគេទេ​ ហើយរឹតតែមិនលុតជង្គង់ចុះញ៉មជាមួយរបបយោធាមួយនេះ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសពេញមួយជីវិតរបស់ខ្ញុំទេ»។

គួររំលឹកផងដែរថា ឥស្សរជនគណបក្ស NLD អាយុ៧៩ឆ្នាំ គឺជាអ្នកគាំទ្រដ៏រឹងមាំ​ នឹងជាជំនួយការមួយរបស់លោកស្រី អង់សាន ស៊ូជី ហើយលោកបានធ្លាប់ផ្តល់បទសម្ភាសន៍ជាច្រើនលើកមកហើយចាប់តាំងពីមានរដ្ឋប្រហារបានកើតឡើងមក ខណៈដែលលោកហ៊ាននិយាយរិះគន់យោធា និងមេដឹកនាំលោក Min Aung Hlaing​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook