Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមានលក្ខណៈអន្តរជាតិ ចំនួន៣ នឹងចេញប្រតិបត្តិការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញនៅដើមឧសភាខាងមុខ

(ភ្នំពេញ)៖ ក្រុមហ៊ុនដែលមានលក្ខណះអន្តរជាតិ ចំនួន៣ នឹងចេញប្រតិបត្តិការលើការប្រមូលនិងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់១ឆ្នាំ និងបានប្រគល់សិទ្ធិនិងកិច្ចសន្យាជូន នាព្រឹកងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង៣ខាងលើរួមមាន ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់១ ក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញបាននឹងកំពុងជួបប្រទះ។

ទី១ បញ្ហាស្ទះចរាចរណ៍ ទី២ បញ្ហាស្ទះលូ និងទី៣ បញ្ហាស្ទះសំរាម។ ក្នុងអំឡុងតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការនៃការប្រមូល ថ្លៃសំរាម តាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជនបង់ប្រាក់ថ្លៃ សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមប្រព័ន្ធអេឡិចត្រូនិកដោយ ស្វ័យប្រវត្តិ វិញ។ ដើម្បីធ្វើកំណែទម្រង់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់កិច្ចការនេះជូនទៅ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអ្នកដឹកនាំធ្វើដោយផ្ទាល់ ដោយមានការចូលរួមពី ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ផងដែរ។

លោកបានបន្តទៀតថា ការធ្វើកំណែទម្រង់នេះ គឺធ្វើតាំងពីដើមខ្សែរហូតដល់ចុងខ្សែ មានន័យថា ជាការរៀបចំនូវយន្តការគ្រប់គ្រងសំរាមថ្មី ដោយចាប់ផ្តើមពីអ្នកបង្កើតសំរាម ដោយបានកំណត់ពេលម៉ោងបញ្ចេញសំរាម និងទីតាំងទុកដាក់សំរាម ការញែក សំរាម។ល។

លោកបន្តទៀតថា ការជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មី ការរៀបចំទីតាំងទីលាន ទុកដាក់សំរាមប្រកបដោយសុវត្ថិភាព ដោយបានរៀបចំទីលានញែកសំរាមចំនួន០២ និងទីលានចុងក្រោយចំនួន១ ព្រមទាំងការរៀបចំតារាងតម្លៃសេវា ប្រមូលសំរាមថ្មីផងដែរ។

ជាលទ្ធផលមួយនៃកំណែទម្រង់ខាងលើ យើងបានសម្រេចប្រកាស ជាផ្លូវការ នូវក្រុមហ៊ុនចំនួន០៣ ដែលបានដេញថ្លៃឈ្នះ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលគណៈកម្មការ ភីអរស៊ី (PRC) ដែលមានតំណាង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលរាជធានី ភ្នំពេញ បានប្រើពេលពេញ១ឆ្នាំ ក្នុងការជ្រើសរើសយ៉ាងម៉ត់ចត់ ដោយបាន អនុវត្តទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃ ដែលប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដែលត្រូវបានបែងចែកតាម តំបន់ចំនួន០៣ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ តំបន់ទី១៖ មាន ០៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 ស៊ូបភើ (SUPER) និងក្រុមហ៊ុន គួបបិល អ៊ែកសិន ហ្វរ អ៊ិនរ៉ាយរ៉ឺម៉ឺន អ៊ីវែរនេស ជាប់ជ្រូក លីមីតធីត(Global Action for Environment Awareness Public Limited) HHUMAN ។

តំបន់ទី២៖ មាន០៥ខណ្ឌ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌ ៥ បណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន ម៉ីស៊ូជា គ្រុប (MPAda Group Co., Ltd ) សូរអរសាទ។

តំបន់ទី៣៖ មាន០៤៥លូ គឺ ៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃ smmne a (Cintri Cambodia)/ ដើជាយ (Ertsvire Curs) សូមេសា។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានផ្តាំផ្ញើអោយប្រតិបត្តិការក្រុមហ៊ុនទាំង ៣ ប្រតិបត្តិកាល ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង តាមតំបន់ របស់ខ្លួន ឱ្យបានល្អ ហើយខណ្ឌទាំង១៤ក៏ត្រូវសហការជាក្រុមហ៊ុនអោយបានល្អផងដែរ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ធ្វើការញ៉ែក វេចខ្ចប់ កទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួនឱ្យបាន ត្រឹមត្រូវតាមការកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត មានអនាម័យ និងបរិស្ថានល្អ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះអ្នកដែលចោលសំរាម ខុសម៉ោងពេល និងទីតាំងដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទាំង០៣ បានចាប់ផ្តើមដំណើរការ នូវកិច្ចការរបស់ខ្លួន ដោយរលូន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook