ការស្រាវជ្រាវថ្មីមួយបានរកឃើញថា យ៉ាងហោចណាស់ក៏មាន១០%នៃអ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរពីកំណើតត្រូវបានបង្កឡើងដោយមុយតាស្យុងហ្សែនថ្មីដែលមិនត្រូវបានចម្លងពីឪពុកម្តាយរបស់អ្នកជំងឺនោះទេ។
ជំងឺបេះដូងពីកំណើតគឺជាជំងឺដែលកើតមានជាទូទៅបំផុតក្នុងចំនោមជំងឺពីកំណើត ហើយកើតមានជិត១%នៃទារកដែលទើបនឹងកើត។
រីឆាដ លីហ្វថុន (Richard Lifton) បាននិយាយថា ការស្រាវជ្រាវនេះផ្តល់នូវការយល់ដឹងថ្មីទៅនឹងមូលហេតុនៃជំងឺពីកំណើតទូទៅ។
ក្រុមរបស់គាត់បានវិភាគហ្សេនលើមនុស្សជាង១.៨០០នាក់ ហើយបានកំណត់ពីមុយតាស្យុងហ្សែនជាច្រើនដែលអាចបណ្តាលអោយកើតមានជាជំងឺបេះដូងពីកំណើត។ ជាពិសេស, អ្នកស្រាវជ្រាវបានរកឃើញថា មុយតាស្យុងជាញឹកញាប់បានកើតមានឡើងចំពោះហ្សែនដែលប៉ះពាល់នូវអ្វីដែលគេស្គាល់ថាជា អ៊ីស្តូន។ អ៊ីស្តូនគឺជាប្រូតេអ៊ីនដែលខ្ចប់ ឌីអេនអេ(DNA) នៅក្នុងនុយក្លេអ៊ីសរបស់កោសិកា និងគ្រប់គ្រងពេល និងសកម្មភាពនៃហ្សែនដែលអាចសំខាន់ក្នុងការវិវត្តរបស់ទារក។ ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Nature។

លីហ្វថុនបាននិយាយថា ការកំណត់ហ្សែនដែលជាមុយតាស្យុងនៅក្នុងជំងឺបេះដូងពីកំណើតជាន់គ្នាជាមួយនឹងហ្សែន ហើយក្លាយទៅជាមុយតាស្យុង។ ការស្រាវជ្រាវនេះបង្ហាញថា វាអាចជាផ្លូវរួមមួយដែលមូលដ្ឋាននៃជំងឺពីកំណើតនោះ។
វេជ្ជបណ្ឌិត ហ្គារី ហ្គីប៊ុន (Gary Gibbons) បាននិយាយថា នេះជាបំណែកនៃអាថ៌កំបាំងមួយដ៏សំខាន់ដែលផ្តល់អោយយើងនូវរូបភាពដ៏ច្បាស់នៃមូលហតុនៃជំងឺបេះដូងពីកំណើត៕