Connect with us

កងកម្លាំងប្រដាប់អាវុធ

សិស្សសាលាបឋមសិក្សាក្របី រៀលចំនួន១៨២នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គ

នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន១៨២ នាក់ មកពីសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីស្វែងយល់នូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អង្គរ។

លោក អ៊ុន មុណី នី តា ជាគ្រូបង្គោលក្នុងកម្មវិធីអប់រំបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីសិស្សានុសិស្ស បានយល់ដឹងពីមូលដ្ឋានអំពីបេតិកភណ្ឌវប្បធម៌ និងអរូបីនៅក្នុងសាលាកន្លងមកហើយ ក្រុមការងារគ្រូបង្គោលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានរៀបចំសិស្សានុសិស្សបឋមសិក្សានៃសាលាក្របីរៀលចំនួន១៨២ នាក់ មកធ្វើទស្សនកិច្ចសិក្សាតាមរមណីយដ្ឋានវប្បធម៌- ប្រវត្តិសាស្រ្តអង្គរ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

លោក អ៊ុន មុណី នី តា គោលបំណងចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងឱ្យសិស្សបានយល់ដឹងពីតួនាទីសំខាន់ៗ ទី១ ជាកន្លែងប្រមូលរក្សាទុកវត្ថុសិល្បៈបុរាណ ទី២ ជាកន្លែងជួសជុល ថែរក្សា និងការពារវត្ថុសិល្បៈបុរាណ ទី៣ ជាកន្លែងតាំងបង្ហាញវត្ថុសិល្បៈបុរាណ និងទី៤ ជាថ្នាលបណ្តុះបណ្តាលបន្តជំនាន់។
សំឡេង៖អ្វីដែលជាការចូលរួមយល់ដឹងអ្វីបានជាចាំបាច់ត្រូវតែការពារ អ៊ីចឹងក្មេងក៏មានវិធីថាថ្ងៃក្រោយទៅ បានបណ្តុះពីក្មេងទៅចឹងហើយក្មេងក៏មានគំនិតថា ពីក្មេងគេធ្លាប់បានធ្វើអ៊ីចឹង ពេលដែលធំដឹងក្តីយើងចូលរួមកសាងគ្នា ក៏អាចចូលរួមបានដែរ នេះជាការបណ្តុះគំនិត។

នេះជាលើកទី២ហើយ ដែលអាជ្ញាធរជាតិអប្សរាបាននាំសិស្សានុសិស្ស មកពីសាលា បឋមសិក្សាក្របីរៀល បានចូលមកទស្សនកិច្ចសិក្សាក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ កាលពីខែឧសភា ឆ្នាំ២០២២កន្លងមកនេះ។
សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភ័ណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលមួយនេះ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភ័ណ្ឌ ដែលមានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook