Connect with us

ព័ត៌មានទាន់ហេតុការណ៍

មនុស្សមួយក្រុមជាកូនចៅលោក ភឺន ផល្លា បង្កការអុកឡុកបំពានយកដីធ្លីដោយមានឈ្មោះ ភឺន ផានិត ជាមេខ្លោង និងរំខានការរស់នៅប្រជាពលរដ្ឋនៅក្នុង ឃុំ ព្រែកកូវ ស្រុក ខ្សាច់ កណ្តាល ខេត្តកណ្តាល

(ខេត្តកណ្តាល) ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក អែម សុផល បានរៀបរាប់ និងជំរាបជូនអង្គភាពសារព៌ត​មានកម្ពុជាសន្តិភាពថា៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះលោក អែម សុផល ជាពលរដ្ឋរស់នៅភូមិ ព្រែក បង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្នើសុំមេឃុំព្រែកតាកូវ ដើម្បីកាប់ឆ្កាព្រៃ និងជួសជុលរបងបន្លាលួសនៅលើដីចំការរបស់ខ្លួនដែលស្ថិតនៅភូមិ ព្រែកតាកូវ ឃុំ ព្រែកតាកូវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោយពីតុលាការកំពូលជំនុំជំរះហើយបានប្រ កាសសាលដីកាជាសាធារណៈឲ្យលោក អែម សុផល ឈ្នះក្តីជាមួយលោក នៅ សុខា តាំងពីថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២០ ។ រូបភាពក្រុម ភឺន ផានិត ជាប្អូនប្រុសលោក ភឺន ផល្លា

ក្រោយមកលោក អែម សុផល បានដាក់ពាក្រស្នើសុំទៅតុលាការកំពូលអនុ វត្ត លើសាលដីការស្ថាពរ ហើយតុលាការកំពូលក៏បានចេញនូវលិខិតបញ្ញាក់ការចូលជាស្ថាពរនៃសាលដីការបស់តុលាការកំពូល លេខៈ ៥៩៧/២០ តកក .សរ ណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ និងលិខិតរូបមន្តអនុវត្ត សាលដីកា លេខ ៥៩៨/២០ តកក.សរណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០រួចរាល់ហើយ

បន្ទាប់ពីតុការកំពូលបានចេញលិខិតដូចរៀបរាប់ខាងលើរួចមក នៅថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០ នាទីព្រឹក តុលា​ការកំពូលបានដាក់បញ្ជាឲ្យអាជ្ញាសាលា នៃសាលាដំបូងខេត្តកណ្តាល ចុះអនុវត្តសាលដីកាតុលាការកំពូលលេខៈ ២៨៥ (ឋ) ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

យោងតាមកំណត់ហេតុស្តីពីការអនុវត្តដោយបង្ខំចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យប្រគល់អចលនវត្ថុស្ថិតនៅទីតាំងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដោយមានការចូលរួមនិងសហការពីក្រុមការងារសាលាស្រុកខ្សាច់កណ្តាលដែលមានសាមាសភាពចូលរួមអនុវត្តដូចខាងក្រោមៈ

១, លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល

២, លោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្តាល

៣, លោក ថុង សៀកឡុង មេបញ្ជាការរងអាវុធហត្ថស្រុកខ្សាច់កណ្តាល

៤, លោក ជុច វិចិត្ត នាយប៉ុស្តិ៍នគរបាលឃុំព្រែកតាកូវ

៥, លោក អៀង សំអ៊ន ជំទប់ទី១ឃុំព្រែកតាកូវ (បច្ចុប្បន្នមេឃុំ)

៦,​លោកស្រី អាន សុជាតា អនុភូមិព្រែកតាកូវ

ហើយការអនុវត្តន៍សាលដីកាតុលាការកំពូលត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ដ៏ដែល ។ នៅពេលនោះអាជ្ញាសាលា នៃសាលាដំបូងខេត្តកណ្តាល បាន ធ្វើការប្រគល់ដីចំ ការដែលមានទំហំ ៤៩៧៤ការ៉េ ជូនលោក អែម សុផល កាន់កាប់ស្របតាមច្បាប់ ហើយនៅពេលកន្លងទៅថ្មីៗនេះលោក អែម សុផល បានទទួល វិញ្ញា បនបត្រសម្គាល់ម្ចាស់អចនវត្ថុ (ប្លង់រឹង) លេខៈ ០៨០៣០៩០១-០៦២៥ ទៅ លើដីមានទំហំ ៤៩៧៤ ម៉ែត្រការ៉េ ចុះនៅថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំខាល ចត្វ សក័ ព.ស ២៥៦៦ ធ្វើនៅខេត្តកណ្តាល ត្រូវថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

រូបភាពក្រុមការងារចុះអនុវត្តលើសាលដីកាស្ថាពររបស់តុលាការកំពូល

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អង្គភាពសារព៌តមានកម្ពុជាសន្តិភាព បានចុះទៅដល់ទីតាំងទំនាស់ ស្ថិតនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក៏បានសាកសួរ និងធ្វើការសម្ភាសផ្ទាល់ជាមួយលោក អឿ សំអ៊ន ជាមេឃុំព្រែកតាកូវ លោកបានជំរាបជូនថា៖​ លោកទទួល ស្គាល់លើសាលដីការបស់តុលាការកំពូល ។លោកមេឃុំបានមន្តទៀតថា៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកក៏បានចូលរួមអនុវត្តលើសាល ដីកាស្ថាពរនោះជាមួយអាជ្ញាសាលារបស់តុលាការខេត្តកណ្តាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ ។

លោក អែម សុផល ជាម្ចាស់ដីកំពុងរស់ក្នុងសេចក្តីភ័យខ្លាច ដោយមានការគំរាមកំហែងពីក្រុមមនុស្សមួយក្រុមដែលមានឈ្មោះ ភឺន ផានិត ជាអ្នកដឹកនាំក្រុមអុកឡុកនោះ ។

លោក អែម សុផល បានថ្លែងប្រាប់កម្ពុជាសន្តិភាព និងអង្គភាពសារពត៌មានមួយចំនួនទៀត កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ បានអោយដឹងថា គាត់ធ្វើរបងកាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ពេលនោះត្រូវបានមនុស្សមួយក្រុមហាមឃាត់ ដោយអះអាងថាគេមានប្លង់កម្មសិទ្ឋកាន់កាប់ដីធ្លីទំហំជាង៥ពាន់ម៉ែត្រការ៉េនេះដែរ ។ ហើយលោក ភឺន ផានិត បាននិយាយនៅក្នុងពេលនោះថាៈ លោកនឹងបើក ការស៊ើបអង្គេតលើរឿងនោះ ប្រសិន បើរកឃើញថារាល់លិខិត, ប្លង់កម្មសិទ្ធិមានការឃុបឃឹតធ្វើជាលក្ខ ណៈជាប្រ ព័ន្ធនោះគឺលោក ភឺន ផានិត នឹងយកច្បាប់គាត់មកអនុវត្តហើយ មិនមានអ្នកណាហាមឃាត់ បានឡើយ ។ ពាក្យទាំងនេះគឺមាននៅក្នុងវីឌីអូ ដែលខ្ញុំថតបាន ។

លោក អែម សុផល និយាយទៀតថា៖ លោកមិនដែលមានបញ្ហារអី្វជាមួយ នឹងមនុស្សមួយក្រុមដែលដឹក នាំដោយ ភឺន ផានិត ដែលជាប្អូនប្រុសលោក ភឺន ផល្លា នេះទេគឺមានតែពាក់ព័ន្ឋនឹងឈ្មោះនៅ សុខា តែប៉ុន្នោះប៉ុន្តែរឿងរ៉ាវជាមួយលោក នៅ​ សុខា គឺបានបញ្ចប់អស់ហើយមិនពាក់ពន្ធ័អ្វីទៀតទេ ។

លោក អែម សុផល បានធ្វើការស្នើសុំទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសលោកអភិបាល និង គណៈអភិបាលខេត្តកណ្តាល, អាជ្ញាធរស្រុក និងគណៈអភិបាលស្រុកខ្សាច់កណ្តាល សូមកុំឲ្យមនុស្សមួយក្រុមដែលដឹកនាំដោយលោក ភឺន ផានិត ដែលជាប្អូនប្រុសលោក ភឺន ផល្លា មកអុកឡុករំ ខាន និងធ្វើឲ្យខូចប្រយោជន៍ដល់គ្រួសារខ្ញុំបាទបន្តទៀត ។

លោក អែម សុផល បានលើកដៃសំពះសុំដល់ សម្តេចតេកជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់អនុគ្រោះផង ៕

ជាប្លង់កម្មសិទ្ធិរបស់លោក អែម សុផលពាក្យបណ្តឹងលោក អែម សុផល ប្តឹងចូលទៅអាជ្ញាធរឃុំ ព្រែកតាកូវ

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook