Connect with us

កងកម្លាំងប្រដាប់អាវុធ

ត្រីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទ អង្គរវត្ត

អាជ្ញាធរជាតិអប្សរា បានប្រកាសថា មានការប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង២,១៥ ម៉ែត្រ ទទឹង០,៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានស្លាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ត។

 

ក្រុមការងារសម្អាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធុប្រាសាទអង្គរវត្ត។ តាមសេចក្តីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរឹតរួតនៃមង ឬប្រការអ្វីផ្សេងឡើយ។

ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួន ជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ធុប្រាសាទ ។ ពាក់ព័ន្ធនឹងករណី នេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្ដីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុង កសិន្ទុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុក៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook