Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក ពូទីន បញ្ជា ឲ្យជម្លៀសប្រជាជនចេញពីតំបន់ Kherson របស់ អ៊ុយក្រែន

ប្រែសម្រួលៈ ឈិត សំណាង (មូស្គូ)៖ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឲ្យជម្លៀសជនស៊ីវិល ពីផ្នែកខ្លះនៃតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ចំពេលមានរបាយការណ៍​ចម្រូងចម្រាសនៃ​បម្រាមគោចរ​ ដែល​ត្រូវ​បាន​ដាក់​នៅ​ក្នុងតំបន់ដែល​គ្រប់គ្រង​ដោយរុស្ស៊ី​ ជាពិសេសនៅ ពេលដែលអ៊ុយក្រែនកំពុងបើកការវាយលុកយ៉ាងខ្លាំង នេះតាមព័ត៌មានអង្គភាព សារព័ត៌មានកម្ពុជាសន្តិភាព ទទួលបាននៅ ព្រឹក ថ្ងៃ សៅរ៍ ទី​​៥​ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

គួររំលឹកថា លោក ពូទីន បាន​ប្រាប់​សកម្មជន​គាំទ្រ​វិមាន​ក្រឹមឡាំង​កាលពីថ្ងៃសុក្រថា “ជាការពិតណាស់ អ្នក​ដែល​រស់នៅ​ក្នុង Kherson គួរ​តែ​ត្រូវ​បាន​ដកចេញ​ពី​តំបន់នៃសកម្មភាពដ៏គ្រោះថ្នាក់បំផុត ពី​ព្រោះ​ជន​ស៊ីវិល ​មិន​គួរ​ទទួល​រង​ការ​ទម្លាក់គ្រាប់បែក និង​វិធានការផ្សេងទៀត​ដែលទាក់ទងនឹង​សកម្មភាព​យោធា​នោះ​ទេ។” ដែលប៉ះពាល់ដល់អាយុជីវិតនោះឡើយ ។

ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីអាចកំពុងរៀបចំបោះបង់ចោលទីតាំងយោធា​របស់ខ្លួន នៅលើច្រាំងខាងលិចនៃទន្លេ Dnieper រួមទាំងរដ្ឋធានីក្នុងតំបន់របស់ Kherson ដែលនឹងក្លាយជាការដកថយដ៏ធំបំផុតមួយ​ នៃ​សង្រ្គាម​របស់​រុស្ស៊ី​នៅអ៊ុយក្រែន ដែលខ្លួនបានកាត់យកពីអ៊ុយក្រែនកន្លងមក ថ្មីៗនេះ។

សូមបញ្ជាក់ ថា តំបន់ Kherson ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ប្រហែល ២៨៤,០០០ នាក់​ មុន​ពេល​មាន​ជម្លោះ ​នោះគឺ​ជា​ទីក្រុង​ដ៏​ធំ​តែ​មួយ​គត់​ដែល​រុស្ស៊ី​យក​បា​ននិងដាក់​បញ្ចូល ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ខែ​កុម្ភៈកន្លងតែអ៊ុយក្រែន និង លោកខាងបានបដិសេធមិនទទួលស្គាល់និងបានផ្កោលទោសរុស្ស៊ីថា អំពើរឈ្លានពាន និងខុសច្បាប់អន្តរជាតិផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook