ចំណេះដឹង-អប់រំ លោកអគ្គនាយក វណ្ណ សុភានោ និងលោកស្រី ផាន់ ណារ៉ា បាននាំអង្គកឋិនទានសាមគ្គីចូលវត្តរស្មីព្រៃស្វាយ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត Share Tweet (កំពត)៖ នៅថ្ងៃសៅ ១២កើត ខែកត្តិក ឆ្នាំខាល ចត្វាសក ព.ស ២៥៦៦ ត្រូវ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង (ខេមបូ ឌា) ឯ.ក ដឹកនាំដោយលោកអគ្គនាយក វណ្ណ សុភានោ និងលោកស្រី ផាន់ ណារ៉ា ធ្វើបុណ្យកឋិនទានសាមគ្គីចូលទៅកាន់ វត្តរស្មីព្រៃស្វាយ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយមានពុទ្ធបរិស័ទចំណុះជើងវត្ត និងមានពុទ្ធបរិស័ទមកចូលរួមពីទីជិតទីឆ្ងាយយ៉ាងច្រើនកុះករផងដែរ ។ កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។ ពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“ ។ បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។ អត្ថន័យនៃបុណ្យកឋិនៈ តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ ១. រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។ ២. ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិនឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន“។ កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ ទាយក ឬទាយិកា គឺជាអ្នកឱ្យជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។ បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញគ្រប់គ្រាន់ដរាបដល់រយៈកាលនៃកឋិនខេត្ត។ ពិធីដែលទាយក-ទាយិកា នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស (វត្ត) ណាមួយ និងនៅពេលណាមួយក្នុងកំណាត់ ២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក) ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“ ៕ Post Views: 151 Related Topics: Up Next ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្ដីចិននៅកម្ពុជាខាងមុខបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ Don't Miss អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ3 hours ago កសិករហឿន សាវ៉ៃ កំពុងប្រមូលផលដំណាំត្រប់ស្រួយជាលើកដំបូងលក់ទៅកាន់ទីផ្សារ ព័ត៌មានកីឡា3 hours ago កីឡាជាតិលើកទី៣ ខេត្តកែបប្រមូលមេដាយបាន៣០គ្រឿង អភិបាលខេត្តចាត់ទុកជាលទ្ធផលប្រសើរ ព័ត៌មានជាតិ3 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមារបស់សម្តេច នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព័ត៌មានជាតិ1 month ago កម្មវិធីសម្ពោធសាលាដំណាក់សមត្ថិផលថ្មី ប្រសូតចេញពីការរួមគ្នារបស់ពុទ្ធសាសនិកជន ចំណេះដឹង-អប់រំ3 months ago ពយជំទាវម៉ៅ មានឆ្នេរប្រវែង ១៣ គីឡូម៉ែត្រ កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ! ព័ត៌មានជាតិ3 months ago រាជពិធីចម្រើនអាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទសបណ្ឌិត ទេព វង្ស កងកម្លាំងប្រដាប់អាវុធ9 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook