Connect with us

កងកម្លាំងប្រដាប់អាវុធ

អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ថ្លែងចេញពីមណ្ឌលព័ត៌មានក្នុងសណ្ឋាគារសុខារ៉េស៊ីដង់ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ដែលជាថ្ងៃនៃការចាប់ផ្ដើមដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរាដ្ឋភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា រហូតមកទល់ពេលនេះមានសារពត៌មានជាង១៧០០នាក់ហើយ ដែលបានចុះឈ្មោះយកព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយក៏នៅមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ទៃទៀត នឹងចូលរួមជាបន្តបន្ទាប់។

បើតាមឯកឧត្តម ផុស សុវណ្ណ សម្រាប់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ មណ្ឌលព័ត៌មានបានត្រៀមខ្លួនជាស្រេច និងបានរៀបចំរួចរាល់នូវសម្ភារបច្ចេកទេស និងទីកន្លែងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ងាយស្រួលក្នុងការបំពេញបេសកកម្មថតរូប និងធ្វើព័ត៌មានសម្រាប់អង្គភាពរៀងៗខ្លួន។

ឯកឧត្តម ផុស សុវណ្ណ បានបន្ថែមថា ក្រសួងព័ត៌មានបានរៀបចំនូវការចុះឈ្មោះសម្រាប់អ្នកសារព័ត៌មានតាមរយៈអនឡាញ ក្នុងគោលបំណងធានាសុវត្ថិភាព និងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ។ លើសពីនេះ គ្រប់សមាសភាពចូលរួម ក៏តម្រូវឱ្យចុះឈ្មោះតាមប្រព័ន្ធ អនឡាញ ជាមុនដូចគ្នាដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះកំពុងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញនេះ គឺចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook