Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Li Keqiang នាយករដ្ឋមន្ត្រីចិនអញ្ជើញសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ពិធីសម្ពោធជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ បានធ្វើឡើង ក្រោយមេដឹកនាំទាំង២ បានអញ្ជើញជាអធិបតីការចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១៨ រវាងកម្ពុជា-ចិន។

ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍សាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជាង៣ឆ្នាំ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។

បើតាមក្រសួងការបរទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Li Keqiang នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។

នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។

កាលពីយប់ថ្ងៃទី ៨ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមយន្តហោះពិសេសដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយចំនួនស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook